(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ស៊ី ជិនពីង ថាផែនការសន្តិភាពរបស់ចិន ឆ្លុះបញ្ចំាងពីសាមគ្គីភាពនៃទស្សន​សកល មុនចេញដំណើរទៅមូស្គូ

២៖ លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនជានិច្ចសម្រាប់ការវាយប្រហារដោយប្រើ «អាវុធនុយក្លេអ៊ែរ»

៣៖ ប្រធានាធិបតីអ៉ីរ៉ង់ ស្វាគមន៍ការអញ្ជើញពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ

៤៖ លោក ពូទីន សាទរដល់ឆន្ទៈរបស់ចិនដែលចង់ជួយផ្សះផ្សាជម្លោះអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង

៥៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ធ្វើដំណើរទៅដល់ឥណ្ឌាហើយ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយលោក ម៉ូឌី

">

៦៖ ទីបំផុតនាយករដ្ឋមន្រ្តីថៃប្រកាសរំលាយសភា ដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតសកល នៅខែឧសភា

">