(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃចន្ទនេះថា ក្រុមហ៊ុន Amazon នឹងកាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់នៅក្នុងសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា​ ឆ្នាំ២០២៣។

ការកាត់បន្ថយបុគ្គលិកលើកនេះ គឺជាជុំទី៣ របស់ក្រុមហ៊ុនហើយចាប់តាំងពីខែវិច្ឆិកា បន្ទាប់ពីក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានកាត់បន្ថយបុគ្គលិកយ៉ាងច្រើនកាលពីសប្តាហ៍មុន៕