(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោកនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៥ខែមីនាព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ពួតដៃគ្នាដើរតាមផ្លូវទំនើបកម្ម»

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសនានាមានអនាគតនិងជោគវាសនាតភ្ជាប់គ្នាយ៉ាងស្អិតល្មួត អរិយធម៌ខុសៗគ្នាមានភាពបរិយាប័ន្ននិងមានសុខដុមនីយកម្ម បានផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលបានដើរតួនាទីមិនអាចជំនួសបានក្នុងការជំរុញ ដំណើរធ្វើទំនើបកម្មសង្គមរបស់មនុស្សជាតិ និងធ្វើឱ្យអរិយធម៌សកលលោកមានភាពសម្បូរបែប។ ពេលនេះ ខ្ញុំសូមលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកល។

លោកបានគូសបញ្ជាក់ថា ប្រឈមមុខនឹងសំណួរមួយចំនួន ស្តីពីការធ្វើទំនើបកម្មក្នុងនាមជាជាកម្លាំងដ៏សំខាន់ សម្រាប់ដឹកនាំនិងជំរុញដំណើរធ្វើទំនើបកម្ម គណបក្សនយោបាយមានទំនួលខុសត្រូវធ្វើការឆ្លើយតប ។ បក្សកុម្មុយនីស្តចិបានតភ្ជាប់ជោគវាសនារបស់ខ្លួនជាមួយជោគវាសនា របស់ប្រជាជននៃបណ្តាប្រទេសនានាយ៉ាងស្អិតល្មួតជាប់រហូត ខិតខំប្រឹងប្រែងផ្តល់កាលានុវត្តភាពថ្មីចំពោះការអភិវឌ្ឍពិភពលោក តាមរយៈសមិទ្ធផលថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន ផ្តល់កម្លាំងចលករថ្មីដល់ការស្វែងរកផ្លូវទំនើបកម្មរបស់មនុស្សជាតិ ក៏ដូចជាដើរតួនាទីថ្មីចំពោះនវានុវត្តន៍ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មសង្គមមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន