(អង់ការ៉ា)៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយថា ភាគរយដែលហ្វាំងឡង់អាចចូលជាសមាជិកសម្ព័ន្ធមិត្តយោធាណាតូ មុនប្រទេសស៊ុយអែតបានកើនឡើង។ ប៉ុន្តែមិនមានន័យថា ស៊ុយអែតមិនអាចចូលរួមជាមួយអង្គការណាតូនោះទេ វាគ្រាន់ជាបញ្ហានៃពេលវេលាប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា​ ឆ្នាំ២០២៣។

គួរ​ញ្ជាក់ថា ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន ប៉ុន្តែបានប្រឈមមុខនឹងការជំទាស់ពីប្រទេសតួកគី ដែលនិយាយថា ប្រទេសទាំងពីរកំពុងចិញ្ចឹមសមាជិក នៃអ្វីដែលខ្លួនចាត់ទុកថាជាក្រុមភេរវករ។ ប្រទេស​ទាំង​ពីរ​បាន​បន្ត​ការ​ចរចា​លើ​ដំណើរ​ការ​ក្នុង​ទីក្រុង​ព្រុចសែល​កាល​ពី​សប្តាហ៍​មុន។

ទីក្រុងអង់ការ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមានការជំទាស់កាន់តែច្រើនចំពោះការចូលជាសមាជិករបស់ប្រទេសស៊ុយអែតជាងហ្វាំងឡង់។ លោក Kristersson ក៏បានទទួលស្គាល់ផងដែរថា ជំហររបស់ប្រទេសតួកគីក្នុងរឿងនេះនៅតែប្រកាន់ចំហរដដែល ដែលនេះមានន័យថា ប្រទេស​ Nordic ទាំងពីរប្រហែលជាមិនអាចជាសមាជិកអង្គការណាតូក្នុងពេលតែមួយ ដូចដែលពួកគេចង់បាននោះទេ។

លោក Kristersson បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Stockholm មុនពេលចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសអាឡឺម៉ង់ថា «អ្វីដែលយើងបានជួបប្រទះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះគឺថា លទ្ធភាពនៃការចូលជាសមាជិកអង្គការណាតូក្នុងពេលតែមួយ គឺមានភាគរយខ្ពស់»

ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា «នៅ​ចុង​បញ្ចប់ វា​មិន​មែន​ជា​សំណួរ​ថា​តើ​ស៊ុយអែត​ជា​សមាជិក​ណាតូ​ឬ​អត់ទេ ប៉ុន្តែ​នៅ​ពេល​ណា»