(តិចសាស)៖ អាជ្ញាធរប៉ូលីសបាននិយាយថា កុមារីតូចអាយុ ៣ឆ្នាំម្នាក់បានប្រទះឃើញកាំភ្លើងមួយដើមក្នុងផ្ទះរបស់នាង ហើយបានយកវាមកលេង ដែលនាំឱ្យរេកៃទៅសម្លាប់បងស្រីរបស់នាងអាយុបួនឆ្នាំម្នាក់ដែលកំពុងលេងជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមីនា​ ឆ្នាំ២០២៣។

តម្រួតតំបន់ លោក Ed Gonzalez បាននិយាយថា ក្មេងស្រីទាំងនោះស្ថិតនៅក្នុងបន្ទប់គេង នៃផ្ទះល្វែងមួយនៅលើផ្លូវ North Pamell ក្នុងទីក្រុង Houston ជាកន្លែងដែលពួកគេរស់នៅជាមួយឪពុកម្តាយរបស់ពួកគេ។

សោកនាដកម្មនេះបានកើតឡើងនៅចវេលាម៉ោងប្រហែល ៨៖០០នាទីយប់ ខណៈមនុស្សពេញវ័យចំនួន ៥នាក់ដែលជាសមាជិកគ្រួសារកំពុងស្ថិតនៅក្នុងផ្នែកផ្សេងទៀតនៃផ្ទះល្វែង។

លោក Gonzalez បាននិយាយថា «កុមារីអាយុ ៣ឆ្នាំទទួលបានកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ។ សមាជិកគ្រួសារបានឮការបាញ់មួយ។ ពួកគេបានរត់ចូលទៅក្នុងបន្ទប់ ហើយក៏បានប្រទះរកឃើញក្មេងដែលទើបចេះដើរតេះតះ ដែលទើបតែមានអាយុ ៤ឆ្នាំមា្នក់ដេកស្លាប់»

មេតម្រួតរូបនេះបាននិយាយទៀតថា ការិយាល័យមេធាវីនឹងសម្រេចថា តើមនុស្សពេញវ័យណាម្នាក់នឹងប្រឈមមុខនឹងការចោទប្រកាន់ ដោយផ្អែកលើការស៊ើបអង្កេតរបស់ប៉ូលីស ដែលនៅតែស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ៕