(ប៉េកាំង)៖ លោក Sun Fangzhong អតីតសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បាននិយាយថា៖ “ថ្ងៃនេះខ្ញុំចង់ប្រាប់ប្អូនៗទាំងអស់គ្នាអំពីរឿងរ៉ាវកាលពីជាង៣០ឆ្នាំមុន។ នៅឆ្នាំ១៩៩០ក្នុងរដូវក្តៅ លោក Xi Jinping ដែលពេលនោះជាលេខាបក្សក្រុង Fuzhou ហើយក៏ជាសាកលវិទ្យាធិការរបស់សាកលវិទ្យាល័យវិជ្ជាជីវៈ Minjiangដែរ។ ល្ងាចថ្ងៃទី៤ ខែកក្កដា លោកXi Jinpingដែលទើបតែងតាំងជាសាកលវិទ្យាធិការបានអញ្ជើញខ្ញុំទៅការិយាល័យរបស់គាត់ ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពរបស់សាលា។

នៅពេលនោះ លក្ខខណ្ឌសាលាមិនស្របនឹងស្តង់ដា សាកលវិទ្យាល័យយើងត្រូវបានផ្តល់ "ការព្រមានដោយកាតលឿង" ពីគណៈកម្មាធិការអប់រំជាតិចិន។ក្នុងកិច្ចប្រជុំនោះ លោកXi Jinping បានថ្លែងយ៉ាងម៉ត់ចត់ថា៖ « ចាប់ពីខ្ញុំឡើងទៅមិនធ្វើជាថ្នាក់ដឹកនាំសាលា ដែលមានតែឈ្មោះនោះទេ ត្រូវតែយកចិត្តទុកដាក់លើការស្ថាបនាសាលានេះ ហើយដោះស្រាយបញ្ហាជាក់លាក់ឱ្យបានទាន់ពេលវេលា»

លោកXi Jinping បានថ្លែងថា៖ "យើងគួរតែចាត់ទុកការអនុវត្តជាក់ស្តែងជាអាទិភាព។ យើងមានទ្រឹស្តី មានគោលនយោបាយ និងមានផែនការរួចស្រេចហើយ។តើអ្នកណាទៅអនុវត្ត?យើងត្រូវពង្រឹងសមត្ថភាពលើការអនុវត្ត"

លោក Sun Fangzhong អតីតសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បានថ្លែងថា៖ “ដើម្បីធ្វើឱ្យសាកលវិទ្យាល័យយើងរំដោះចេញ ពីស្ថានភាពលំបាក ហើយធ្វើវាឱ្យលេចធ្លោ ឱ្យតែមានពេលទំនេរ លោកXi Jinping តែងបើកកិច្ចប្រជុំនៅសាលា ដើម្បីដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដូចជាការជួយរកការងារឱ្យនិស្សិតដែលបញ្ចប់ការសិក្សា ការរៀបចំគ្រូបង្រៀន កន្លែងស្នាក់នៅ និងការសាងសង់អគារសិក្សាថ្មីជាដើម មិនថារឿងតូចធំ លោកយកចិត្តទុកដាក់ជានិច្ច ហើយរៀបចំសិក្សាស្រាវជ្រាវដោយផ្ទាល់ ព្រមនិងជំរុញការអនុវត្ត។ តាមរយៈការខិតខំប្រឹងប្រែងជាងមួយឆ្នាំរបស់លោកXi Jinping និងគ្រូបង្រៀននិងនិស្សិត សាកលវិទ្យាល័យវិជ្ជាជីវៈ Minjiangបានទទួលនូវការត្រួតពិនិត្យពីគណៈកម្មាធិការអប់រំជាតិដោយជោគជ័យ៕

វិទ្យុមិត្តភាពកម្ពុជាចិន