(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ អ៉ីរ៉ង់ប្រកាសថានឹងទិញយន្តហោះចម្បាំង Su-35 ពីរុស្ស៉ី ខណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែស៉ីជម្រៅ

២៖ រយៈពេល២៤ម៉ោងចុងក្រោយ កងកម្លាំងអ៊ុយក្រែននិងរុស្ស៉ីរាប់រយនាក់ស្លាប់ ក្នុងសមរភូមិក្តៅគគុកដើម្បីទីក្រុង Bakhmut

៣៖​ សភាចិនអនុម័តការតែងតាំង មេទ័ពដែលជាប់ទណ្ឌកម្មអាមេរិក ជារដ្ឋមន្រ្តីការពារជាតិថ្មី

៤៖ ក្រុមអវកាសយានិកនៃបេសកកម្មរវាង NASA-SpaceX ចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេល៥ខែ ក្នុងទីអវកាស

៥៖ អាមេរិកទទួលស្គាល់ថា ចិនកំពុងនាំមុខគេលើពិភពលោក ខាងអាវុធល្បឿនលឿនជាងសំឡេង

៦៖ ប្រធាន WHO ថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ គឺជាការចាំបាច់ខាងសីលធម៌