(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានប្រកាសថា ភ្នំភ្លើងម៉ឺរ៉ាពី (Merapi) របស់ប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ ដោយបញ្ចេញចំហេះកម្តៅឡើងលើអាកាសកម្ពស់ ៧គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។
អាជ្ញាធរក្នុងតំបន់បាននិយាយថា ភ្នំភ្លើងដែលមានទីតាំងនៅតំបន់ពិសេសយ៉ូកយ៉ាកាតា (Yogyakarta) នៃប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើងនៅម៉ោងប្រហែល ១២អាធ្រាត (ម៉ោងក្នុងតំបន់) ហើយមានលំហូរកម្អែភ្នំភ្លើង ១.៥គីឡូម៉ែត្រ។ អ្នកស្រុកនៅក្នុងសហគមន៍ក្បែរនោះត្រូវបានណែនាំ ឲ្យបញ្ឈប់សកម្មភាពណាមួយនៅតំបន់គ្រោះថ្នាក់ ដោយរក្សាចម្ងាយចន្លោះពី៣ ទៅ៧គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង។
មន្ត្រីនៅប៉ុស្តត្រួតពិនិត្យក្នុងតំបន់ លោក យូលីយ៉ាន់តូ (Yulianto) បាននិយាយថា នៅមិនទាន់ការអ្នកស្រុកជម្លៀសចេញនោះទេ។ ប៉ុន្តែគេសង្កេតឃើញមានផេះរអិលធ្លាក់ចេញពីភ្នំភ្លើងប្រហែល៥ទៅ៦លើក ប្រសិនបើការគ្របដណ្តប់នៅតែបន្តកើនឡើងនៅចម្ងាយឆ្ងាយជាង៧គីឡូម៉ែត្រ វាទំនងជានឹងនាំទៅដល់ការជម្លៀសអ្នកស្រុក។
គួរបញ្ជាក់ថា ភ្នំភ្លើង Merapi កម្ពស់២,៩៦៣ម៉ែត្រត និងជាភ្នំភ្លើងសកម្មបំផុតមួយហើយស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់ទីពីររបស់ប្រទេសឥណ្ឌូណេស៉ី៕