(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ បេឡារុស អនុម័តច្បាប់កាត់ទោសប្រហារជីវិត សម្រាប់ក្រុមមន្ត្រីដែលត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិ

២៖ លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើង បង្កើនការធ្វើសមយុទ្ធយោធា ជាការត្រៀមលក្ខណៈសម្រាប់ «សង្រ្គាមពិតប្រាកដ»

៣៖ BREAKING: លោក ស៊ី ជិនពីង ត្រូវបានប្រកាសជ្រើសតាំងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា ជាប្រវត្តិសាស្ត្រ

៤៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ចំពេលមានអំពើហិង្សានៅតំបន់ West Bank និងការតវ៉ាប្រឆាំងលោក Netanyahu

៥៖ កូរ៉េខាងត្បូង៖ មនុស្ស២៣០នាក់ត្រូវបានជម្លៀសជាបន្ទាន់ ចេញពីយន្តហោះអាកាសចរណ៍ Korean Air មួយគ្រឿង មុនពេលបម្រុងហោះឡើង ក្រោយរកឃើញគ្រាប់កាំភ្លើងនៅលើនោះ

៦៖ មនុស្ស៨នាក់ស្លាប់ ក្រោយករណីបាញ់ប្រហារនៅមជ្ឈមណ្ឌលសាសនា ក្នុងប្រទេសអាល្លឺម៉ង់