(រ៉ូម)៖ មជ្ឈមណ្ឌលតាមដានការញ្ជួយដីសមុទ្រមេឌីទែរ៉ាណេអឺរ៉ុបបាននិយាយថា មានគ្រោះរញ្ជួយដីកម្រិត ៥រ៉ិចចទ័របានវាយប្រហារភាគកណ្តាលប្រទេសអ៉ីតាលី នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Nation នៅមុននេះបន្តិចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ការរញ្ជួយដីនេះមានជម្រៅ ២គីឡូម៉ែត្រ ហើយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ២៧គីឡូម៉ែត្រភាគពាយព្យ នៃទីក្រុង Perugia ប្រទេសអ៉ីតាលី៕