(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen គ្រោងនឹងឈប់នៅទីក្រុង Los Angeles និងញូវយ៉ក ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់អាមេរិកកណ្តាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣។

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងជួប លោកស្រី Tsai នៅក្នុងរដ្ឋកំណើតរបស់លោក បើទោះបីជាមានការព្រមានខ្លាំងៗពីទីក្រុងប៉េកាំងក៏ដោយ។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន កាលពីថ្ងៃពុធថា បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះផែនការនៃដំណើរទស្សកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយបានស្នើសុំឲ្យទីក្រុងវ៉ាស៊ីនតោន បំភ្លឺចំពេលមានរបាយការណ៍ថា លោកស្រីគ្រោងជួបប្រធានសភាតំណាងរាស្រ្ត លោក ខេវីន ម៉ាកខេធី (Kevin McCarthy) នៅលើទឹកដីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់ដទៃទៀត រួមទាំងលោកស្រី Tsai ផងដែរ គឺមានកំណត់ត្រានៃការឆ្លងកាត់សហរដ្ឋអាមេរិក ក្នុងដំណើរទៅកាន់ប្រទេសផ្សេងទៀត ដែលជារឿយៗបានឈប់សម្រា​ កមួយថ្ងៃ ឬពីរថ្ងៃ ទោះបីជាជាទូទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកជៀសវាងការជួបជាមួយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់នៅទីក្រុងវ៉ាស៊ីនតោនក៏ដោយ៕