(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បងនូវអ្វីដែលត្រូវបានគេសង្ស័យថា ជាមីស៊ីលផ្លោងប៉ាឡេស្ទីករយៈចម្ងាយខ្លី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានថា មីស៊ីលនេះត្រូវបានបាញ់ចូលទៅក្នុងដែនទឹកនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។ ប៉ុន្តែព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការ​បាញ់​បង្ហោះ​នេះ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕