(ប៉េកាំង)៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក Xi Jinping ថ្នាក់ដឹកនាំកំពូលចិនបានអញ្ជើញសួរសុខទុក្ខ សមាជិកសមាគមកសាងប្រជាធិបតេយ្យជាតិ និងសមាជិកសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិនដែលមកចូលរួមមហាសន្និបាតលើកទី១ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នៅទីក្រុងប៉េកាំង។

សមាជិកសមាគមទាំងពីរនេះសំខាន់គឺមានសេដ្ឋកិច្ចវិទូ បញ្ញវន្តនិងសហគ្រិនឯកជន។ លោក Xi Jinping បានលើកទឹកចិត្តឱ្យសហគ្រាសឯកជន បង្កើនជំនឿចិត្តហ៊ានធ្វើការអភិវឌ្ឍ ដើម្បីសម្រេចបាននូវការធ្វើឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍដោយត្រឹមត្រូវ និងមានគុណភាពខ្ពស់។ តើហេតុអ្វីបានជាលោកXi Jinpingយកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចឯកជននិងសហគ្រាសឯកជន? តទៅនេះយើងខ្ញុំសូមធ្វើអធិប្បាយត្រង់ចំណុចនេះ
តើហេតុអ្វីលោកXi Jinpingបានយកចិត្តទុកដាក់លើសហគ្រាសឯកជននាពេលនេះ?

សេដ្ឋកិច្ចឯកជនមានសារសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ការផ្តល់ឱកាសការងារ ចំណូលសារពើពន្ធ និងការឆ្នៃប្រឌិតថ្មីបច្ចេកវិទ្យារបស់ប្រទេសចិនជាដើម។ តាមទិន្នន័យបានឱ្យដឹងថាសេដ្ឋកិច្ចឯកជនបានរួមចំណែក នៃពន្ធដាលើសពី៥០%រួមចំណែកនៃGDPលើសពី៦០% រួមចំណែកនៃការឆ្នៃប្រឌិតថ្មីបច្ចេកវិទ្យាលើសពី៧០% និងរួមចំណែកដល់ការផ្តល់ឱកាសការងារតាមទីក្រុងលើសពី៨០%។

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសលោកខាងលិច ដែលមានសហរដ្ឋអាមេរិកជាមេដឹកនាំ បានទប់ស្តាត់ឡោមព័ទ្ធនិងកៀបសង្កត់ដោយគ្រប់ជ្រុងជ្រោយ ចំពោះប្រទេសចិន ក្នុងនោះក៏រួមបញ្ចូលទាំងសហគ្រាសបច្ចេកវិទ្យាឯកជនចិនជាច្រើន ដូចជាក្រុមហ៊ុនHuaweiជាដើមបានត្រូវអាមេរិកដាក់ចូលបញ្ជីឈ្មោះបង្ក្រាប និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ ការវាយលុកពីជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាលំបាកជាច្រើនដល់សហគ្រាសឯកជន។ ក្នុងគ្រានេះរដ្ឋាភិចាលចិនត្រូវបញ្ចេញសញ្ញាយ៉ាងសកម្ម ដ៏ខ្លាំងក្លាដើម្បីលើកកម្ពស់ដល់ជំនឿចិត្តរបស់សហគ្រាសឯកជនគាំទ្រ និងជំរុញសេដ្ឋកិច្ចឯកជនឲ្យអភិវឌ្ឍដោយមានគុណភាពខ្ពស់។

ក្រៅពីនេះប្រព័ន្ធសារព័ត៌មានរបស់លោកខាងលិចមួយចំនួន ក៏ផ្សាយពាក្យចចាមអារ៉ាមថាគោលនយោបាយរបស់ប្រទេសចិន នឹងមានការប្រែប្រួល នឹងមិនការអភិវឌ្ឍនៃគាំទ្រសេដ្ឋកិច្ចឯកជនទៀត។ ត្រង់ចំណុចនេះ លោកXi Jinpingបានបញ្ជាក់ច្បាស់នាថ្ងៃទី៦ខែមីនាថាសេដ្ឋកិច្ចឯកជន ជាកម្លាំងដ៏សំខាន់សម្រាប់បក្សកុម្មុយនីស្តចិនកាន់អំណោចដ៏យូរអង្វែងរួមសាមគ្គីនិងដឹកនាំប្រជាជនទូទាំងប្រទេសចិន ដើម្បីសម្រេចបាននូវសុបិនចិនដែលស្តារឱ្យប្រជាជាតិចិនមានភាពរុងរឿងសាឡើងវិញ។ បក្សកុម្មុយនីស្តចិនចាត់ទុកសហគ្រាសឯកជន និងសហគ្រិនឯកជនជាសមាជិកខ្លួនជានិច្ច បានផ្តល់ការគាំទ្រនិងជំនួយដល់សហគ្រាសឯកជនក្នុងខណៈពួកគេ ជួបបញ្ហាលំបាកនិងផ្តល់ការណែនាំដល់សហគ្រាសឯកជនក្នុងខណៈពួកគេមានទុក្ខកង្វល់។

លោកXi Jinpingបានគូសបញ្ជាក់ម្តងទៀតថាប្រទេសចិនប្រកាន់ខ្ជាប់ដោយ មិនងាករេនូវ«គោលនយោបាយជាតិជាមូលដ្ឋានពីរ» ពោលគឺការប្រកាន់ខ្ជាប់ដោយមិនងាករេនូវការពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចកម្មសិទ្ធិសាធារណៈ និងការប្រកាន់ខ្ជាប់ដោយមិនងារេកនូវការលើកទឹកចិត្តគាំទ្រ និងណែនាំការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជន។ កន្លងមកថ្នាក់ដឹកនាំចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀត ចំពោះគោលនយោបាយជាតិជាមូលដ្ឋានទាំងពីរនេះ ក្នុងកាលៈទេសៈជាច្រើនដើម្បីលើកទឹកចិត្តដល់សេដ្ឋកិច្ចឯកជន។

លោកXi Jinpingបានលើកឡើងសំណូមពរអ្វីចំពោះការអភិវឌ្ឍសហគ្រាសឯកជន?
លោកXi Jinpingបានដាក់ចេញគម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចចិន នាពេលអនាគតគឺការអភិវឌ្ឍដោយមានគុណភាពខ្ពស់។ នាពេលបច្ចុប្បន្ននេះប្រទេសចិនបាននិងកំពុងបង្កើតនិម្មាបនកមអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកសេដ្ឋកិច្ចក្នុងស្រុកជាតួអង្គសំខាន់ និងការដែលធ្វើឱ្យសេដ្ឋកិច្ចជាតិនិងអន្តរជាតិជំរុញការអភិវឌ្ឍគ្នាទៅវិញទៅមក។ ក្រោមបរិបទនេះលោកXi Jinpingបានគូសបញ្ជាក់ថា សហគ្រាសគួរអនុលោម តាមគំនិតអភិវឌ្ឍន៍ថ្មីដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយមានគុណភាពខ្ពស់។ លោកបានលើកទឹកចិត្តដល់ទុនឯកជន ចូលរួមការកសាងគម្រោងខ្នាតធំដ៏សំខាន់របស់ជាតិនិងគម្រោងខ្សែសង្វាក់ផ្គត់ផ្គង់ ឧស្សាហកម្មដ៏សំខាន់លើកទឹកចិត្តដល់សហគ្រាសឯកជន និងសហគ្រាសរដ្ឋ រួមគ្នាទទួលភារកិច្ចសង្គមដែលជំរុញឱ្យប្រជាជនទាំងមូលមានវិបុលភាពរួម៕

វិទ្យុមិត្តភាពកម្ពុជាចិន