(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី៖ «គ្រប់គ្នាសួរតែរុស្ស៉ីថាពេលណាព្រមចរចាបញ្ចប់សង្រ្គាម ប៉ុន្តែម្តេចក៏គ្មានអ្នកណាទៅសួរខាងអ៊ុយក្រែនផង»

២៖ អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀត តម្លៃ៤០០លានដុល្លារ សម្រាប់អ៊ុយក្រែន

៣៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីចុះត្រួតពិនិត្យកងទ័ពរុស្ស៉ី ដែលឈរជើងនៅភាគខាងកើតអ៊ុយក្រែន

៤៖ មេក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី ទទូចឱ្យលោក ហ្សេលេនស្គី បោះបង់ចោលទីក្រុង Bakhmut ដែលត្រូវបានឡោមព័ទ្ធសឹងជិតទាំងស្រុង

៥៖ អភិបាលខេត្តនៅប្រទេសហ្វីលីពីន រួមនិងមនុស្ស៥នាក់ទៀត ត្រូវក្រុមខ្មាន់កាំភ្លើងបាញ់សម្លាប់

៦៖ ក្រុមមន្រ្តីឥណ្ឌូណេស៉ី អំពាវនាវឲ្យមានការស៉ើបអង្កេតបន្ទាប់ពីមានអគ្គិភ័យឆេះដេប៉ូប្រេង របស់ក្រុមហ៊ុនថាមពល Pertamina សម្លាប់មនុស្សចំនួន ១៣នាក់