(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី និងជាសម្ព័ន្ធមិត្តម្នាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងការកត់សម្គាល់មួយដែលត្រូវបានចុះផ្សាយនៅថ្ងៃចន្ទនេះ ការបន្តបញ្ជូន អាវុធឱ្យទីក្រុងកៀវ កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរពិភពលោក ហើយដែលនេះជាការបញ្ជាក់ឡើងពីការសម្លុតគំរាមនុយក្លេអ៊ែររបស់លោកនៅក្នុងសង្រ្គាមនៅ អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងការអត្ថាធិប្បាយចុងក្រោយបំផុតមួយដែលធ្វើឡើង បន្ទាប់ពីលោក ពូទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានអះអាងថាសង្រ្គាមរបស់លោកនៅអ៊ុយក្រែន គឺជាការតស៊ូ ប្រយុទ្ធដើម្បីអាយុជីវិតប្រជាជនរុស្ស៉ី និងប្រទេសរុស្ស៉ី លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ការបញ្ជូនអាវុធនឹងបន្តកើនឡើង... ហើយវានឹងរារាំងលទ្ធភាព នៃការស្ដារកិច្ចចរចាឡើងវិញ»។ លោកបន្តថា «សត្រូវរបស់យើងកំពុងធ្វើដូច្នេះ...ដោយមិនពួកគេធ្វើជាមិនដឹងនោះទេថាគោលដៅរបស់ពួកគេនឹងនាំទៅរកគ្រោះមហន្តរាយទាំងស្រុង។ បរាជ័យសម្រាប់មនុស្សគ្រប់គ្នា ការដួលរលំ និងថ្ងៃអវសានពិភពលោក...»

គួរបញ្ជាក់ថា ការសម្លុតគំរាមនុយក្លេអ៊ែររបស់លោក ឌីមីទ្រី ម៉េដវេដេវ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងកំញើញកុំឱ្យបក្សសម្ព័ន្ធយោធា NATO ដឹកនាំដោយសហរដ្ឋអាមេរិក និងសម័្ពន្ធមិត្តលោកខាងលិចរបស់ទីក្រុងកៀវ កុំឱ្យបន្តបញ្ជូនអាវុធសម្រាប់អ៊ុយក្រែន៕