(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ 

១៖ UN អនុម័តដំណោះស្រាយថ្កោលទោសរុស្ស៉ី ក្នុងខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន

២៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូស ៤ គ្រាប់ ជាការបង្ហាញសាច់ដុំយោធា 

៣៖ រុស្ស៉ីបាញ់បង្ហោះយានឡើងទីអវកាស ដើម្បីនាំយកក្រុមអវកាសយានិក ដែលជាប់លើស្ថានីយ ISS ត្រឡប់ចុះមកផែនដីវិញ

៤៖ អូស្រ្តាលីប្រកាសផ្តល់ដ្រូនឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី

៥៖ អាល្លឺម៉ង់នឹងបន្តការពិភាក្សា ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកតម្លៃជាង ៥ពាន់លានដុល្លារ ជាមួយឥណ្ឌា កំលុងទស្សនកិច្ចរបស់លោក អូឡាហ្វ សូល

៦៖ រដ្ឋាភិបាលតួកគី ដាក់ចេញបទប្បញ្ញត្តិសម្រាប់ការសាងសង់ឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីសម្លាប់មនុស្សលើសពី ៤៣,០០០នាក់