(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្កើនសម្ពាធបន្ថែមសង្កត់ដាក់មកលើប្រទេសចិន ក្រោយការឃើញ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងរុស្ស៊ី។ ឥរិយាបថ ការទូតរបស់ចិនជាមួយរុស្ស៊ីក្នុងសប្តាហ៍ដែលឈានដល់ខួបគំរប់១ឆ្នាំ នៃសង្គ្រាមអ៊ុយក្រែន នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តដោយសារតែ ប្រទេសលោកខាងលិច បានដាក់ចេញនូវយុទ្ធសាស្ត្រខ្លះកន្លងមកដើម្បីរារាំងចិនមិនឱ្យជួយ ប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិក ត្រូវគេឃើញថាបានបង្កើនវត្តមានកម្លាំងយោធារបស់ខ្លួន នៅ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលជាការបង្កើនការដាក់សម្ពាធមកលើប្រទេសចិនជាបន្ថែម ទៀតក្នុងបំណងទប់ស្កាត់ចិន មិនឱ្យជួយរុស្ស៊ីក្នុងសង្គ្រាមផ្តាច់ព្រាត់មួយឆ្នាំ២០២៣ក្នុងប្រទេសអ៊ុយក្រែន។

ខណៈដែលសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី២ដែលរំពឹងថា នឹងក្លាយជា ឆ្នាំធ្វើសង្គ្រាមផ្តាច់ព្រាត់នេះ សហរដ្ឋអាមេរិកបានបង្កើនសម្ពាធជាបន្ថែមសង្កត់ដាក់មកលើ ប្រទេសចិន។ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច មានក្តីព្រួយបារម្ភ ជុំវិញសេចក្តី រាយការណ៍សម្ងាត់របស់ខ្លួនដែលនិយាយថា ចិននឹងអាចលូកដៃជួយផ្តល់អាវុធដល់រុស្ស៊ី។ ប្រ ទេសចិនដែលគេជឿថាបានពិនិត្យនិងតាមដានភាពវិវត្តន៍នៃសង្គ្រាមអ៊ុយក្រែនប្រមាណមួយ ឆ្នាំមកនេះបានបញ្ជូនលោក វ៉ាង យី ដែលជាប្រធានការិយាល័យកិច្ចការបរទេស នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងសប្តាហ៍នេះ ដែល ដំណើរទស្សនកិច្ចនោះ បានជជែកជុំវិញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដែលមេដឹក នាំចិននិងរុស្ស៊ីបានបញ្ជាក់រួចមកហើយនូវទំនាក់ទំនងគ្មានដែនកំណត់រវាងរុស្ស៊ីនិងចិន។

សង្គ្រាមដែលបានឈានចូលដល់ថ្ងៃទី៣៦៥គិតត្រឹមថ្ងៃសុក្រទី២៤កុម្ភៈនេះ ដំបូងត្រូវគេរំពឹង ថា នឹងអាចញ្ចប់ក្នុងរយៈដ៏ខ្លីនោះទេ ប៉ុន្តែការជួយធ្វើអន្តរាគមន៍របស់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកនៃប្រភពមិនចេះរីងស្ងួតលើជំនួយយោធានិងសេដ្ឋកិច្ច បានធ្វើឱ្យ រុស្ស៊ីជួបការលំបាកក្នុងបេសកកម្មរក្សាសន្តិភាពរបស់ខ្លួន ដើម្បីការរំដោះតំបន់ដុនបាស។ ការ ជួយអ៊ុយក្រែនជាបន្តបន្ទាប់តាំងពីការប្រឹក្សា និងផ្តល់ព័ត៌មានសម្ងាត់យោធាជាមួយនឹងអាវុធ ជាច្រើនតាំងពីអាវុធវាយលុកធុនស្រាល មធ្យមនិងចុងក្រោយបានឈានចូលដល់អាវុធធុន ធ្ងន់បាញ់រយៈចម្ងាយឆ្ងាយ បានធ្វើឱ្យរុស្ស៊ីកាន់តែមានការលំបាកលើសមរភូមិ បើទោះបីជា បានកាត់យកទឹកដីគ្រប់គ្រងខេត្តចំនួន៤ភាគខាងកើតកាលពីខែកញ្ញាឆ្នាំ២០២២ ធ្វើជាទឹកដី នៃតំបន់រណបរុស្ស៊ីក៏ដោយ។ សង្គ្រាមមួយឆ្នាំមកនេះ មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ និងរបួសជាច្រើនសិបម៉ឺននាក់។

ក្នុងរយៈពេលមួយឆ្នាំ អ៊ុយក្រែនកាន់តែត្រូវបានលើកទឹកចិត្តដោយសារតែភាពប្តេជ្ញាចិត្តរបស់ មេដឹកនាំសហរដ្ឋអាមេរិកនិងក្រុមប្រទេសលោកខាងលិច ដែលសន្យាបន្តផ្តល់ជំនួយទាំង យោធានិងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដើម្បីធ្វើយ៉ាងណាឱ្យរុស្ស៊ី បានចាញ់នៅលើសមរភូមិ។ ក្នុងរយៈពេលមួយឆ្នាំមកនេះផងដែរ រុស្ស៊ីត្រូវបានសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធ រួមកិច្ច សហការព្យាយាមដើម្បីផ្តាច់ឫសគល់នៃប្រភពសេដ្ឋកិច្ចរបស់ខ្លួន និងក៏គ្មានប្រទេសជាមិត្ត រុស្ស៊ីណាដែលហ៊ានចេញមុខចំៗប្រកាសលើការផ្តល់ជំនួយយោធាដល់រុស្ស៊ីនោះឡើយ ដោយសារតែការខ្លាចនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងប្រទេស លោកខាង លិចÉប៉ុន្តែប្រទេសចិនវេលាចុងក្រោយនេះ បានបង្ហាញនូវភាពមិនខ្លាចការរងការគំរាម កំហែងរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចឡើយ។

មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី ដែលបានជួបជាមួយមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ​ ពូទីន ក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២២កុម្ភៈ បានថ្លែងថា ចិននិងរុស្ស៊ីមិនត្រូវស្ថិតក្រោមឥទ្ធិពលនៃការគម្រាមកំហែង ដែលមិនចង់ឱ្យប្រទេសទាំង២ធ្វើ កិច្ចការនិងទំនាក់ទំនងជាមួយគ្នានោះឡើយ ។ លោក វ៉ាង យី បានថ្លែងប្រាប់ប្រធានាធិបតីរុស្ស៊ីទៀតថា ចិននឹង រក្សាគោលជំហរនិងគោលដៅយុត្តិធម៌ និងដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិតាមរយៈមធ្យោបាយនយោបាយ។ លោក វ៉ាង យី ប្តេជ្ញាថា ទាំងចិននិងរុស្ស៊ីបានត្រៀមខ្លួនពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ច សហប្រតិបត្តិការស៊ីជម្រៅរវាងប្រទេសទាំង២។

សហរដ្ឋអាមេរិកដែលបារម្ភនឹងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំង២នេះ បានធ្វើការដាក់ សម្ពាធកាន់តែខ្លាំងមកលើប្រទេសចិន ក្រោមលេសចិនប៉ុនប៉ងធ្វើអំពើវាតទីនិយមក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក និងថាចិនមានចំណងចង់វាយដណ្តើមយកកោះតៃវ៉ាន់។

យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានរៀបចំជាបណ្តើររួចមកហើយ ដើម្បីការបន្លាចនិងគំរាម ចិនមិនឱ្យដកខ្លួនចេញពីអាស៊ីប៉ាស៊ីហ្វិកដើម្បីការងាកទៅជួយប្រទេសរុស្ស៊ី។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ សហរដ្ឋអាមេរិកនិងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយ ដោយអនុញ្ញាតទាហានអាមេរិកអាចធ្វើដំណើរចេញចូលក្នុងមូលដ្ឋានចំនួន៤ជាបន្ថែមទៀត ក្នុងប្រទេសហ្វីលីពីន ដែលនាំឱ្យទីតាំងឈរជើងយោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសហ្វី លីពីនបានកើនដល់ចំនួន៩កន្លែងហើយ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាន ថ្លែងកាលពីដើមខែកុម្ភៈបែបនេះ ក្នុងឳកាសដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងបង្កើនទីតាំងយោធាថ្មីក្នុងប្រទេសហ្វីលីពីន។

លោក Lloyd Austin បានថ្លែងថានេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើទំនើបកម្មដល់ក្រុមប្រទេសសម្ព័ន្ធមិត្ត។ លោកបន្តថាកិច្ចប្រឹងប្រែងនេះក៏មានសារៈ សំខាន់ផងដែរ គ្រាដែលសាធារណរដ្ឋប្រជាមានិតចិនបន្តពង្រីកការអះអាងធ្វើកម្មសិទ្ធិគ្រប់ គ្រងដោយខុសច្បាប់ក្នុងដែនសមុទ្ទហ្វីលីពីនភាគខាងលិច។

នេះជាការបង្កើននូវវត្តមានទាហានអាមេរិកកាន់តែច្រើនក្នុងតំបន់អា ស៊ីប៉ាស៊ីហ្វិកក្រោម លេសនៃក្តីបារម្ភថាចិនមានបំណងវាតទីនិយមចង់គ្រប់គ្រងលើបណ្តាកោះមួយចំនួនក្នុងដែន សមុទ្ទចិនខាងត្បូង។ ការបង្កើនវត្តមានរបស់ទាហានអាមេរិកបន្ថែមទៀតនេះ ក៏ជាយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិករៀបចំការពារកោះតៃវ៉ាន់ប្រឆាំងនឹងកងកម្លាំងរំដោះប្រជាជនចិនផង ទៀត។

សេចក្តីរាយការណ៍ CBS News របស់សហរដ្ឋអាមេរិកនៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២៣បានរាយ ការណ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជួនទាហានរបស់ខ្លួនជាបន្ថែមទៀតទៅកាន់កោះ តៃវ៉ាន់។ ក្រសួងការពារជាតិអាមេរិកថ្លែងថា​ ទាហានអាមេរិកប្រមាណពី១០០ទៅ២០០នាក់ នឹងគ្រោងបញ្ជូនទៅកោះតៃវ៉ាន់នាពេលខាងមុខនេះ។ នេះជាការបញ្ជួនកម្លាំងទាហានអាមេរិក ច្រើនជាងពីឆ្នាំទៅដែលការបញ្ជួនទាហានអាមេរិកក្នុងឆ្នាំ២០២២នោះ មានតែប្រមាណ៣០ នាក់នោះទេ។ មន្ត្រីអាមេរិកបានថ្លែងថា ទាហានអាមេរិកដែលគ្រោងនឹងបញ្ជួនទៅកោះតៃវ៉ាន់ នេះ នឹងជួយលើកម្មវិធីកសាងសមត្ថភាពកងកម្លាំងតៃវ៉ាន់ដើម្បីធ្វើការត្រៀមទប់ទល់ជាមួយ នឹងចិន ដែលករណីនេះគឺស្រដៀងគ្នានឹងសហរដ្ឋអាមេរិកបានប្រើប្រាស់អ៊ុយក្រែនជាកូនអុក ដើម្បីធ្វើការបំផ្លាញរុស្ស៊ី។ សេចក្តីរាយការណ៍បានឱ្យដឹងថាបន្ថែមពីការជួយហ្វឹកហ្វឺនតៃវ៉ាន់ កសាងកម្លាំងនៅលើកោះនោះ ក៏មានការជួយបង្វឹងទាហានតៃវ៉ាន់ដោយក្រុមឆ្មាំជាតិមីឈី ហ្គែន Michigan National Guards រួមទាំងក្នុងអម្លុងធ្វើលំហាត់សមយុទ្ធប្រចាំឆ្នាំជាមួយនឹងប្រ ទេសជាច្រើននៅជម្រំបន្ទាយ Camp Grayling ក្នុងភាគខាងជើងរដ្ឋមីឈីហ្គែន។ នៅជាមួយ នឹងជួយបង្វឹកទាហានតៃវ៉ាន់នេះ ក៏មានការបំប៉ោងនូវពាក្យសម្តីដែលនិយាយថា សហរដ្ឋអា មេរិកនឹងវាយលើប្រទេសចិនក្នុងឆ្នាំ២០២៥ថែមទៀត។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានកប៉ាល់ដឹកយន្តហោះចម្បាំងរបស់ខ្លួនក្នុងដែនទឹកអាស៊ីប៉ាស៊ី ហ្វិកយ៉ាងហោចចំនួន៣គ្រឿង ក្នុងចំណោមកប៉ាល់ដឹកយន្តហោះចម្បាំងចំនួន៧គ្រឿងដែល ដាក់ពង្រាយក្នុងដែនសាគរប៉ាស៊ីហ្វិក។ ក្នុងចំណោមកប៉ាល់ដឹកយន្តហោះចម្បាំងនោះ កប៉ាល់ឈ្មោះ USS Nimitz ដែលកំពុងធ្វើសកម្មភាពក្នុងដែនទឹកអាស៊ីប៉ាស៊ីហ្វិក ត្រូវគេរាយ ការណ៍ថា មានផ្ទុកយន្តហោះចម្បាំងជាង៦០គ្រឿងនិងមានផ្ទុកនាវិកប្រមាណ៥ពាន់នាក់។

កោះហ្គាមគឺជាទីតាំងនៃបញ្ជាការដ្ឋានប្រយុទ្ធមួយរបស់សហរដ្ឋអាមេរិក សម្រាប់បញ្ជាក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក។ កោះហ្គាមត្រូវគេរាយការណ៍ថា ទើបនឹងមានរៀបចំទីតាំងយោធាថ្មី បីកន្លែងធំៗទៀត គឺកងកម្លាំងអាកាស កងនាវាជើងទឹក និងកងកម្លាំងម៉ារីនប្រយុទ្ធចំនួន ៥ពាន់នាក់ ដែលមូលដ្ឋាននេះគឺជាមូលដ្ឋានយោធាថ្មីលើកដំបូងបង្អស់របស់សហរដ្ឋអា មេរិកក្នុងរយៈពេល៧០ឆ្នាំមកនេះ ដើម្បីការត្រៀមធ្វើសកម្មភាពប្រឆាំងសត្រូវក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ យោងតាមយុទ្ធសាស្ត្ររៀបចំនេះ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងដែនអាស៊ី ប៉ាស៊ីហ្វិក ត្រូវគេឃើញថាបានដាក់ពង្រាយមូលដ្ឋានកងទ័ពរបស់ខ្លួនលាតសន្ធឹងតាំងពី កោះហ្គាមទៅជប៉ុន និងបន្តទៅហ្វីលីពីន។

ក្រសួងការបរទេសចិនក្នុងសប្តាហ៍នេះបានថ្លែងបង្ហាញការខឹងសម្បារ និងចោទថា វត្តមាននៃ ការបង្កើនសកម្មភាពយោធាអាមេរិកគឺជាការព្យាយាមរារាំងប្រទេសចិន និងការបារម្ភខ្លាចចិន គ្រប់គ្រងកោះតៃវ៉ាន់។

ប្រទេសចិននិងរុស្ស៊ី ប្រមាណមួយឆ្នាំរួចមកនេះបានប្រកាសនូវមិត្តភាពគ្មានដែនកំណត់រវាង ប្រទេសទាំង២។ ប្រធានាធិបតីចិនលោកស៊ីជីនពីងនិងលោកប្រធានាធិបតីវ្លាឌីមៀរពូទីន បាន កំណត់រកការជួបគ្នាសាជាថ្មីម្តងទៀតក្នុងរង្វង់ខែមេសាឬខែឧសភាឆ្នាំ២០២៣នេះ។ សេចក្តី រាយការណ៍បានបង្ហាញថា ប្រទេសចិននិងរុស្ស៊ីនាពេលនេះ បានធ្វើសមយុទ្ធយោធារួមគ្នាថែម ទៀតខណៈដែលសហរដ្ឋអាមេរិកកំពុងត្រៀមយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងប្រទេសចិន។

ក្រុមអ្នកតាមដានសភាពការណ៍បាននិយាយថា ខណៈដែលចិនបានសម្ងំស្ងៀមប្រមាណមួយ ឆ្នាំ និងទើបមានសកម្មភាពបង្ហាញដល់ពិភពលោកជុំវិញការបង្កើន និងបង្ខិតទំនាក់ទំនងជា មួយរុស្ស៊ីក្នុងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងប្រទេសទាំង២នា ពេលនេះ គឺនៅបន្ទាប់ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានតាមដានដោយយកចិត្តទុក ដាក់លើភាពវិវត្តន៍នៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដោយសារតែចិននិងទំនាក់ទំនងសំខាន់ ខ្លាំងលើវិស័យសេដ្ឋកិច្ច ការទូត និងវិស័យយោធាថែមទៀត។
អ្នកវិភាគជាន់ខ្ពស់ម្នាក់នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការវាយតម្លៃថវិកា លោក Toshi Yoshihara បានថ្លែងថា ការសិក្សាស្រាវជ្រាវនៃភាពវិវត្តន៍សង្គ្រាមរបស់អ៊ុយក្រែនរយៈ ពេល មួយឆ្នាំមកនេះ គឺជាមេរៀនដែលចិននឹងត្រូវកំណត់ថា បើសិនជាចិនត្រូវដណ្តើមកោះតៃវ៉ាន់ មកវិញ តើនឹងត្រូវធ្វើដោយរបៀបណា? លោកបន្តថា ប្រទេសចិនបានមើលឃើញនូវសម្តី របស់លោក វ្លាឌីមៀរ ពូទីន ដែលគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែ័ តាំងពីដើមទីនៃការធ្វើ សង្គ្រាម ប៉ុន្តែសម្តីគម្រាមប្រើនោះនៅតែមិនបានបញ្ឈប់សកម្មភាព ក្រុមប្រទេសលោកខាង លិចដែលនៅតែបន្តជួយជំនួយដល់អ៊ុយក្រែននោះឡើយ។ លោកថ្លែងថា មេរៀននេះវាជាការ ច្បាស់លាស់មួយសម្រាប់សហរដ្ឋអាមេរិក និងប្រទេសនៃសមាជិកអង្គការណាតូដែលតែង យកសម្តីរបស់លោក ពូ ទីន ធ្វើកិច្ចការក្នុងរឿងអ៊ុយក្រែនដោយប្រុងប្រយ័ត្ននោះ។ លោក Toshi Yoshihara ថ្លែងថា ដូច្នេះលោក ស៊ី ជីនពីន ក៏នឹងអាចរៀនអំពីបទពិសោធន៍នោះ និងវាអាចជា ផលប្រយោជន៍នៃយុទ្ធសាស្ត្ររៀបចំរបស់ចិនថែមទៀត។

ប្រមាណមួយឆ្នាំមកនេះ ការលងក្នុងអារម្មណ៍ដែលថារុស្ស៊ីនឹងអាចប្រើអាវុធនុយក្លេអ៊ែ័របាន កន្លងផុតទៅហើយ ប៉ុន្តែឈានចូលក្នុងឆ្នាំទី២នេះទៀត ក៏នៅតែមានសំណួរដដែលបានចោទ តើសង្គ្រាមក្នុងអ៊ុយក្រែនក្នុងឆ្នាំ២០២៣ នឹងអាចមានកើតឡើងនូវអាវុធនុយក្លេអ៊ែ័រដែរឬទេ? លោកវ្លាឌីមៀរពូទីន ក្នុងពេលដែលសង្គ្រាមអ៊ុយក្រែនឈានចូលក្នុងឆ្នាំថ្មី លោកបានថ្លែងគំ រាមជាបន្តទៀតពាក់ព័ន្ធនឹងអាវុធប្រល័យលោក។

ក្នុងពហុកីឡដ្ឋាន Luzhniki Stadium ក្នុង រដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២២កុម្ភៈនោះ លោកពូទីនបានថ្លែងយ៉ាងនេះថា Ç យើងនឹងបន្តការផលិតឱ្យបានច្រើននូវប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង នៅតាមមូលដ្ឋានអាកាស ហើយនឹងចាប់ផ្តើមផ្គត់ផ្គង់ឱ្យបានច្រើននូវមីស៊ីលលឿនជាងសម្លេង Zircon ដែលមានមូលដ្ឋានលើសមុទ្រ។ យើង​នឹងបំពាក់ដល់កម្លាំងយើងឱ្យបានច្រើននូវបច្ចេក វិទ្យា​ទំនើបៗÈ។ លោកពូទីនថ្លែងថា ទាហានរុស្ស៊ីឥឡូវនេះកំពុងប្រយុទ្ធប្រឆាំងនឹងពួកណាស៊ី និយមថ្មីដែលកំបុងចាក់ឫសនៅអ៊ុយក្រែន។

លោកវ្លាឌីមៀរពូទីនបាននិយាយថា វាជាលើកដំបូងហើយដែលរុស្ស៊ីនឹងដាក់ពង្រាយអាវុធមី ស៊ីលបាលីស្ទីកអន្តរទ្វីប Sarmat ។ អាវុធ Sarmat នេះ គឺជាប្រភេទអាវុធដែលអាចដាក់ក្បាល គ្រាប់នុយក្លេអ៊ែ័របានច្រើន និងជាស្តេចអាវុធមួយដែលលោកវ្លាឌីមៀរពូទីន តែងប្រាប់សត្រូវ របស់ខ្លួនត្រូវគិតទ្វេដងសិនជាមួយនឹងអាវុធដ៏ខ្លាំងបំផុតរបស់រុស្ស៊ីនេះ។

លោកវ្លាឌីមៀរពូទីនតែងនិយាយថា Çនៅពេលដែលទឹកដីរុស្ស៊ីបានរងនឹងការគំរាមកំហែង ហើយ ដើម្បីការពារទឹកដីរុស្ស៊ីនិងការពារប្រជាជន យើងពិតជានឹងប្រើអស់គ្រប់មធ្យោបាយ ដែលយើងមាន។ ហើយនោះមិនមែនជាការសម្លុតទេÈ។

នាពេលនេះ អង្គការណាតូ បានត្រៀមរួចជាស្រេចផងដែរក្នុងការត្រៀមទប់ទល់នឹងរុស្ស៊ីដែល បន្តគំរាមប្រើអាវុធនុយក្លេអ៊ែ័រ។ ក្នុងសប្តាហ៍នេះ ប្រធានាអាមេរិកលោកចូបៃដិន នៅមុនការ ចាកចេញពីប្រទេស ប៉ូឡូញ លោកបានជួបប្រជុំជាមួយក្រុមប្រទេស៩ Bucharest Nine ដែល ជាប្រទេសសមាជិកណាតូភាគខាងកើតអឺរ៉ុប គឺរួមមានប្រទេសប៉ូឡូញ, រ៉ូម៉ានី, ប៊ុល ហ្គារី, សាធារណរដ្ឋឆេក, អេស្តូនី, ហុងគ្រី, ឡាតវីយ៉ា, លីទុយ អានី និងប្រទេសស្លូវ៉ាគី។ លោកចូ បៃដិនបានថ្លែងថា ប្រទេសទាំង៩ដែលជាខ្សែក្រវាត់ការពារជួរខាងមុខណាតូនៃភាគខាងកើត ត្រូវពង្រឹងការជួយអ៊ុយក្រែន និងថ្លែងទៀតថា បើសិនជាលោកវ្លាឌីមៀរពូទីនអាចឈ្នះក្នុង សង្គ្រាមអ៊ុយក្រែនហើយ គោលដៅរបស់លោកពូទីននឹងអាចចូលមកក្នុងប្រទេសទាំង៩នោះ ហើយ៕