(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចាកចេញពីប្រទេសប៉ូឡូញហើយ ប៉ុន្តែភាពបន្សល់ ទុកនូវសម្តីលើកទឹកចិត្តជម្រុញឱ្យអ៊ុយក្រែន ធ្វើការប្រយុទ្ធដើម្បីយកឈ្នះលើរុស្ស៊ីកំពុងតែស្ថិតក្នុងភាពប្តេជ្ញាចិត្តរបស់អ៊ុយក្រែន។ មេដឹកនាំរុស្ស៊ី លោក​ វ្លាឌីមៀរ ពូទីន ក៏បានប្តេជ្ញាផង ដែរក្នុងការកំដរលេងល្បែងសង្គ្រាម ដែលអូសបន្លាយឈានចូលដល់ឆ្នាំទី២។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានលាតត្រដាងច្បាស់លាស់ថា តើជាសង្គ្រាមរវាងអ្នកណា និងអ្នកណា? មុនខួបមួយឆ្នាំនៃសង្គ្រាមបានឈានមកដល់ ប្រធានាធិបតីអាមេរិក លោក ចូ បៃ ដិន បានធ្វើពិធីជួបជុំគ្នាដ៏ធំក្នុងប្រទេសប៉ូឡូញ លើកទឹកចិត្តដល់អ៊ុយក្រែនត្រូវប្រយុទ្ធយកឱ្យឈ្នះលើរុស្ស៊ី៖

លោក ចូ បៃដិន នៅចំពោះមុខអ្នកចូលរួមបានថ្លែងថាÇមួយឆ្នាំមកនេះ ពិភពលោកបានប្រឈម នឹងក្តីបារម្ភការដួលរំលំ នៃរបបដឹកនាំក្រុងកៀវÉប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើទស្សនកិច្ចក្នុងក្រុងកៀវ ខ្ញុំអាចនិយាយបានថា រដ្ឋាភិបាលក្រុងកៀវនៅតែឈររឹងមាំ ក្រុងកៀវឈរដោយមោទនភាព ក្រុងកៀវនៅតែឈរយ៉ាងខ្ពស់ និងអ្វីដែលសំខាន់នោះគឺក្រុងកៀវឈរដោយលក្ខណៈសេរី ភាពរបស់គេ។ លោក ចូ បៃដិន បានថ្លែងថា លោកប្រធានាធិបតី ពូទីនដែល ស្រេកឃ្លានទឹកដីនិងអំណាច នឹងត្រូវបរាជ័យ និងសេចក្តីស្រ​ឡាញ់របស់ប្រជាជនអ៊ុយ ក្រែនលើប្រទេសរបស់ខ្លួន នឹងត្រូវឈ្នះលើឧបសគ្គ។ លោក ចូ បៃដិន ស្រែកប្រាប់អ្នកចូលរួម ទៀតថា Çប្រជាធិបតេយ្យរបស់ពិភពលោក នឹងជួយការពារលើសិទ្ធិសេរីភាពអ៊ុយក្រែន នៅថ្ងៃនេះÉនៅថ្ងៃស្អែក និងការពារជារៀងរហូតÈ។

ចំណែកនៅក្នុងប្រទេសរុស្ស៊ីនោះវិញ នៅមុនខួបមួយឆ្នាំឈានមកដល់ លោកប្រធានាធិបតីវ្លា ឌីមៀរពូទីន ក៏មិនបាននៅស្ងៀមដែរÉលោកបានធ្វើការជួបជុំគ្នាដ៏ធំមួយក្នុងពហុកីឡដ្ឋាន Luzhniki Stadium ក្នុងរដ្ឋធានីម៉ូស្គូ។ លោកបានថ្លែងក្នុងពេលនោះថា ការប្រយុទ្ធរបស់រុស្ស៊ីគឺ ជាការប្រយុទ្ធដើម្បីទឹកដីជាប្រវត្តិសាស្ត្រ។

ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណ៧ម៉ឺន៥ពាន់នាក់ ដែលបានស្រែកហ៊ោរកញ្ជ្រៀវអបអរ សាទរវត្តមានរបស់លោក ពូទីន មេដឹកនាំរុស្ស៊ីបានថ្លែងថា Çខ្ញុំទើបនឹងបានឮមេបញ្ជាការ យោ ធាជាន់ខ្ពស់បំផុតរបស់យើងនិយាយថា មានការវាយប្រហារមួយកំពុងតែប្រព្រឹត្តទៅដើម្បីប្រ ជាជនរបស់យើងÈ។ លោកពូទីនបានថ្លែងខ្លាំងៗថា កងកម្លាំងរុស្ស៊ី ត្រូវបានគាំទ្រដោយពល រដ្ឋរុស្ស៊ីទូទាំងប្រទេស និងលោកបន្តថា ចំណែកអ្នកជួបជុំគ្នានៅទីនេះ គឺជាអ្នកការពារនៃមាតុ ភូមិរបស់រុស្ស៊ី។

លោកបានថ្លែងអំណរគុណដល់ក្រុមមកជួបជុំគ្នាក្នុងពហុកីឡដ្ឋានក្នុងពេលនេះដើម្បីគាំ ទ្រដល់ទាហានរុស្ស៊ី។ លោក វ្លាឌីមៀរ ពូទីន បានថ្លែងអំណរគុណដល់កុមារៗដែលបានសរ សេរលិខិតរបស់គេរៀងៗខ្លួនដើម្បីគាំទ្រកងកម្លាំងយោធារុស្ស៊ីថែមទៀត។ លោកបានប្រាប់ អ្នកចូលរួមក្នុងពហុកីឡដ្ឋានថា ការប្រយុទ្ធរបស់រុស្ស៊ីគឺដើម្បីផលប្រយោជន៍ជាតិ ប្រជាជន ភាសា វប្បធម៌និងទឹកដីរបស់រុស្ស៊ី។

ខណៈពេលដែលក្រុមមនុស្សទាំងអស់ស្រែកបន្ទរ រុស្ស៊ី រុស្ស៊ី រុស្ស៊ីនោះ លោកពូទីនបានថ្លែង ថា Çអ្នកទាំងអស់គ្នា គឺជាពលរដ្ឋដែលការពារទឹកដីរុស្ស៊ី និងយើងសូមអរគុណអ្នកទាំង អស់ចេញពីទឹកចិត្តស្មោះរបស់យើងÈ។

ប្រទេសរុស្ស៊ីបានចាត់ទុកការប្រយុទ្ធរបស់ខ្លួននាពេលនេះ គឺដូចជាការប្រយុទ្ធក្នុងអតីតកាល សង្គ្រាមស្នេហាជាតិនៃសង្គ្រាមប្រឆាំងក្រុមណាស៊ីអាល្លឺម៉ង់។ លោកពូទីន បានថ្លែងថា ភាព កើតឡើងនៃទំនាស់ក្នុងសង្គ្រាមនេះ គឺដោយសារតែសហរដ្ឋអាមេរិកនិងប្រទេសលោកខាង លិចដែលប្រើប្រាស់របបក្រុងកៀវជាឈ្នាន់ដើម្បីកម្ទេចប្រទេសរុស្ស៊ី។

ក្នុងរយៈពេលមួយឆ្នាំនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកនិងប្រទេសលោក ខាងលិចបានផ្តល់ជំនួយច្រើនពាន់លានដុល្លារមកអ៊ុយក្រែន ទាំងជំនួយយោធានិងសេដ្ឋកិច្ច ខណៈដែលអ៊ុយក្រែនដែលប្តេជ្ញាការពារទឹករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី បានប្រើប្រាស់នូវជំនួយ ទាំងនោះ ធ្វើការទប់ទល់នឹងវាយប្រហារដាក់លើរុស្ស៊ីវិញ។

ក្នុងឆ្នាំ២០២២ រុស្ស៊ីបានប្រកាសកាត់យកដីភាគខាងកើតចំនួន៤កន្លែង គឺខេត្តលូហានស៍ ខេត្តដូណេតស៍ ហ្សាប៉ូរីហ្សៀ និង Kherson ដាក់ជាតំបន់រំណប និងតំបន់ទាំង៤នោះ កំពុង ស្ថិតក្នុងការការពារដ៏ខ្លាំងក្លារបស់រុស្ស៊ី។ ទឹកដីខ្លះនៃតំបន់ទាំង៤ ត្រូវបានកម្លាំងអ៊ុយក្រែន បានវាយចូលកាន់កាប់វិញ និងតំបន់ខ្លះបានស្ថិតក្នុងសភាពប្រទាញប្រទង់។

ក្នុងឆ្នាំ២០២៣នេះ អ៊ុយក្រែនដែលកំពុងតែរៀបចំ សម្ភារៈយោធាអាវុធទំនើបនៃជំនួយ របស់សហរដ្ឋអាមេរិកនិងលោកខាងលិច ត្រៀមនឹងបើកយុទ្ធនាការវាយលុកវាយរំដោះ យកខេត្តទាំង៤នោះវិញ។ យុទ្ធនាការវាយលុករំដោះរបស់ អ៊ុយក្រែនត្រូវគេរំពឹងថា នឹងធ្វើនៅ ក្នុងរដូវផ្ការីកជិតមកដល់នេះ ប៉ុន្តែសេចក្តីរាយការណ៍ពីសមរភូមិបានថ្លែងថា រុស្ស៊ីបានបើក យុទ្ធនាការវាយយកទឹកដីខ្លះទៀតសេសសល់នៃផ្នែកតំបន់ទាំង៤ នៅមុនយុទ្ធនាការវាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែន។

ជាច្រើនថ្ងៃមុនថ្ងៃគំរប់ខួបមួយឆ្នាំនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ​សហរដ្ឋអាមេរិកនិងប្រ ទេសជាសមាជិករបស់អង្គការណាតូ បានជួបប្រជុំគ្នាលើការប្តេជ្ញាបន្តផ្តល់ជំនួយយោធានិង សេដ្ឋកិច្ចដល់អ៊ុយក្រែន ដែលត្រៀមធ្វើការប្រយុទ្ធផ្តាច់ព្រាត់មួយជាមួយនឹងទាហានរុស

្ស៊ីនា ភាគខាងកើតប្រទេស។ ក្រៅពីការរៀបចំកម្លាំងរថក្រោះពិសេសនៃជំនួយរបស់ប្រទេសលោក ខាងលិចហើយ អ៊ុយក្រែនបានស្នើរកការបំពាក់យន្តហោះទំនើបអាមេរិកដូចជាយន្តហោះ F16 នោះជាដើម និងប្រព័ន្ធអាវុធរ៉ុក្កែតបាញ់រយៈចម្ងាយឆ្ងាយថែមទៀត។

ប្រធានាអាមេរិកលោក ចូ បៃដិន នៅថ្ងៃទី២២កុម្ភៈឆ្នាំ២០២៣ នៅមុនការចាកចេញពីប្រទេស ប៉ូឡូញ បានជួបប្រជុំជាមួយក្រុមប្រទេស៩ ដែលគេស្គាល់ថាជាប្រទេស Bucharest Nine ។ ប្រទេស Bucharest Nine គឺ ជាប្រទេសនៃសមាជិករបស់អង្គការណាតូនៃភាគខាងកើតអឺរ៉ុប រួមមានប៉ូឡូញ រ៉ូម៉ានី ប៊ុលហ្គារី សាធារណរដ្ឋឆេក​ អេស្តូនី ហុងគ្រី ឡាតវីយ៉ា លីទុយ អានី និងប្រទេសស្លូវ៉ាគី។ ជំនួបជាមួយនឹងប្រទេស Bucharest Nine នេះ ក៏មានការចូលរួមពី អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ផងដែរ។ ជំនួបជាមួយប្រទេស Bucharest Nine គឺជាជំនួបមួយដើម្បីការរៀបចំយុទ្ធសាស្ត្រ និងការរកភាពប្តេជ្ញាចិត្តរបស់ មេដឹកនាំប្រទេសទាំង៩នោះនូវការគាំទ្រអ៊ុយក្រែនដោយឥតងាករេ។

លោក ចូ បៃដិន បានថ្លែងថាÇដោយសារតែប្រទេសទាំង៩របស់លោក គឺជាស្លាបខាងកើតរបស់អង្គការណាតូ ក្រុមប្រទេសរបស់លោក គឺជាខ្សែត្រៀមជួរមុខនៃការការពាររួមរបស់យើងទាំងអស់គ្នា។ ក្រុមប្រទេសទាំង៩របស់លោក គឺដឹងច្បាស់ជាងអ្នកណាទាំងអស់ក្នុងទំនាស់ដែលកើតឡើង នោះយើងមិនមែនធ្វើតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសេរីភាពនៃលទ្ធិ ប្រជាធិបតេយ្យទូទាំងអឺរ៉ុបនិងនៅជុំវិញពិភពលោកÈ។

ជំនួបជាមួយប្រទេស Bucharest Nine ត្រូវគេរាយការណ៍ថា បានពិភាក្សាអំពីការពង្រឹងជំហរ ការពារផ្នែកខាងកើតរបស់អង្គការណាតូ ដោយលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់សា ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកលើការអនុវត្តមាត្រា៥របស់អង្គការណាតូ។ មាត្រា៥របស់អង្គការណាតូបានចែងថា ការវាយប្រហារណាមួយរបស់សត្រូវដាក់មកលើប្រ ទេសជាសមាជិកនៃអង្គការណាតូ គឺជាការវាយប្រហារដាក់មកលើអង្គការណាតូទាំងមូល។ លោក ចូ បៃដិន ប្រាប់ប្រទេសទាំង៩នោះថា បើសិនជាលោក វ្លាឌីមៀរ ពូទីន អាចឈ្នះក្នុង សង្គ្រាមអ៊ុយក្រែនហើយ គោលដៅរបស់លោកពូទីននឹងអាចចូលមកក្នុងប្រទេសទាំង៩នោះ ថែមទៀត។

ជាមួយនឹងរូបភាពនៃការជួបជុំរកសម្លេងគាំទ្រទាំងនេះ សង្គ្រាមឈានចូលក្នុងឆ្នាំទី២ ត្រូវគេ រំពឹងថា នឹងមានទំហំធំជាងឆ្នាំទៅនិងក៏មានក្តីបារម្ភខ្លាចក្រែងនឹងមានភាពរាលដាលដល់ សកលលោកថែមទៀត ដោយសារតែរុស្ស៊ីនិងសហរដ្ឋអាមេរិក គឺសុទ្ធជាប្រទេសនៃមហា អំណាចនុយក្លេអ៊ែ័រ។ បើសង្គ្រាមនឹងរាលដាលចេញទៅខាងក្រៅនោះមែន គឺមិនមែនត្រឹម តែពាក់ព័ន្ធនឹងប្រទេសមហាអំណាចទាំង២នោះទេ វាពិតជានឹងក្លាយជាសង្គ្រាមសកលលោក ជាមិនខាន។ អង្គការសហប្រជាជាតិ ដែលស្ថិតក្រោមឥទ្ធិពលនៃប្រទេសមហាអំណាច មិន អាចជួយធ្វើអន្តរាគមន៍អ្វីបានឡើយ។ ខណៈដែលសហរដ្ឋអាមេរិកនិងអង្គការណាតូបានប្រ មូលយុទ្ធសាស្ត្ររួមគ្នាផ្តុំដើម្បីយកឈ្នះលើរុស្ស៊ីនោះÉរុស្ស៊ីក៏នៅមានមិត្តភក្តិដ៏ស្មោះត្រង់ ម្នាក់ទៀតផងដែរ នោះគឺប្រទេសចិន។ នៅថ្ងៃពុធទី២២កុម្ភៈឆ្នាំ២០២៣ លោក ពូទីន បាន ជួបជាមួយនឹងមន្ត្រីការទូតកំពូលរបស់ចិន គឺលោកវ៉ាងយី នៅក្នុងរដ្ឋធានីម៉ូស្គូ។

លោក ពូទីន បានថ្លែងក្នុងពេលចាប់ផ្តើមនាពេលនោះលើទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេស ទាំង២។ លោកពូទីន បានលើកឡើងនូវការពង្រីកនូវទំហំពាណិជ្ជកម្មរវាងរុស្ស៊ីនិងចិនឱ្យកាន់ តែធំថែមទៀតក្នុងទិសដៅខាងមុខ។ លោក ពូទីន បានបន្តថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនបានធ្វើដំណើរទៅមុខបានយ៉ាងល្អដូចអ្វីដែលបានគ្រោងទុក និង ថាប្រទេសទាំង២បានសម្រេចនូវជោគជ័យជាច្រើនរួចមកហើយ។

កិច្ចពិភាក្សាបានលើកអំពីចំណងទំនាក់ទំនងល្អរវាងការទូតរវាងគ្នា និងបានឈានបន្ត ចូលដល់ស្ថានការណ៍ស្មុគស្មាញពិភពលោក។

លោក ពូទីន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីនៅលើឆាកអន្តរជាតិ គឺ មានសារៈសំខាន់ដើម្បីស្ថិរភាពស្ថានការណ៍អន្តរជាតិ និងថារុស្ស៊ីនិងចិននៅមានកិច្ចការជា ច្រើនដែលត្រូវធ្វើកិច្ចសហការគ្នាទៅមុខថែមទៀត។ លោកបានថ្លែងរំពឹងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មកកាន់ប្រទេសរុស្ស៊ី។

ក្នុងប្រសាសន៍ថ្លែងតបមកវិញ លោក វ៉ាង យី ដែលជាប្រធានការិយាល័យកិច្ចការបរទេសនៃ គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ទំនាក់ទំនងចិននិងរុស្ស៊ីនៅតែបន្ត ល្អជាមួយគ្នាទៅមុខ បើទោះបីជាមានវិបត្តិខាងក្រៅនានាដែលកើតឡើង។ លោក វ៉ាង យីបាន ថ្លែងថា ចិននិងរុស្ស៊ីមិនត្រូវស្ថិតក្រោមឥទ្ធិពលនៃការគម្រាមកំហែង ដែលមិនចង់ឱ្យប្រទេស ទាំង២ធ្វើកិច្ចការនិងទំនាក់ទំនងជាមួយគ្នានោះឡើយ។ លោក វ៉ាង យី បានបន្តថា​ ចិននឹង រក្សាគោលជំហរ និងគោលដៅយុត្តិធម៌ និងដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិតាម រយៈមធ្យោបាយនយោបាយ។ មន្ត្រីការទូតកំពូលរបស់ចិនដដែលបានថ្លែងបញ្ជាក់ទៀតថា ជាមួយនឹង ភាគីរុស្ស៊ី ចិននឹងត្រៀមខ្លួនពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិ ការស៊ីជម្រៅរវាងប្រទេសទាំង ២È។

ការត្រៀមធ្វើសង្គ្រាមផ្តាច់ព្រាត់ក្នុងឆ្នាំ២០២៣ក្នុងសង្គ្រាមអ៊ុយក្រែននេះ សហរដ្ឋអាមេរិកនិង ប្រទេសលោកខាងលិច បានបារម្ភខ្លាំង ជុំវិញមានសេចក្តីរាយការណ៍ថា ចិននឹងអាចលូកដៃ ជួយផ្តល់អាវុធដល់រុស្ស៊ី ដោយសារតែមានការវិភាគថា បើសិនជាសង្គ្រាមក្នុងអ៊ុយក្រែន ពិតជាមានការជួយពីប្រទេសចិនមែននោះ រូបភាពនៃក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិក និងប្រ ទេសលោកខាងលិចដែលចង់ ឱ្យរុស្ស៊ីចាញ់សង្គ្រាម អាចនឹងស្ថិតក្នុងសភាពមួយផ្សេងទៅ វិញ។

ប្រទេសចិនបានទាត់ចោលនូវការចោទប្រកាន់ទាំងឡាយរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹង ការចោទប្រកាន់ថាចិនជួយផ្តល់អាវុធដល់រុស្ស៊ី។

ក្រសួងការបរទេសចិនបានថ្លែងថា គឺសហរដ្ឋអាមេរិកខ្លួនឯងនោះទេដែលកំពុងតែសម្រុក ផ្តល់អាវុធដើម្បីបន្ត ធ្វើសង្គ្រាមនៅអ៊ុយក្រែននោះÉនិងក្រសួងការបរទេសចិននិយាយថា សហរដ្ឋអាមេរិក មិនសក្តិសមនឹងនិយាយអំពីរឿងចោទប្រកាន់ទាំងនេះមកប្រទេសចិនឡើយ៕