(ប៉េកាំង)៖ នាពេលថ្មីៗនេះ លោកXi Jinpingបានឆ្លើយតបសំបុត្ររបស់សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Athens និងបញ្ញវន្តក្រិកផ្សេងទៀត ព្រមទាំងសម្តែងការអបអរសាទរចំពោះការបង្កើតមជ្ឈមណ្ឌលសិក្សារៀនសូត្រអរិយធម៌ចិន-ក្រិកទៅវិញទៅមក។

លោក Xi Jinping បានលើកឡើងថា អរិយធម៌ចិនមានប្រវត្តិសាស្ត្រយូរលង់ហើយអរិយធម៌ក្រិកបុរាណ មានឥទ្ធិពលយ៉ាងទូលំទូលាយ។នៅក្នុងសំបុត្រឆ្លើយតប លោកXi Jinpingបានប្រើពាក្យប្រៀបប្រដូចនឹង “សួនផ្ការាប់រយ” ដើម្បីចង្អុលបង្ហាញថា នៅក្នុងដំណើរការយូរលង់ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ជនជាតិនានាបានបង្កើតអរិយធម៌ដែលមានលក្ខណៈពិសេសនិងនិមិត្តសញ្ញារបស់ខ្លួន ហើយបង្កើតសួនផ្ការាប់រយដោយមានពណ៌ចម្រុះរបស់អរិយធម៌មនុស្សជាតិ។

ចាប់តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping បានអធិប្បាយសារៈសំខាន់របស់ការផ្លាស់ប្តូរអរិយធម៌ ដោយបានគូរគំនូរស្រស់ស្អាតទៅកាន់ពិភពលោក អំពីការផ្លាស់ប្តូរនិងរៀនសូត្រគ្នានៃអរិយធម៌ និងមានសហគមន៍រួមវាសនារបស់មនុស្សជាតិមួយផ្ទាំង។
យើងត្រូវតែជំរុញឱ្យអរិយធម៌ខុសគ្នាគោរពគ្នាទៅវិញទៅមក មានសុខដុមនីយកម្ម ធ្វើឱ្យការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមក ក្លាយទៅជាស្ពានដែលបង្កើនចំណងមិត្តភាពរបស់ប្រជាជននៃប្រទេសនានា និងកម្លាំងចលករដែលជំរុញឱ្យសង្គមមនុស្សជាតិវិវឌ្ឍរីកចម្រើន និងចំណងគាំពារសន្តិភាពពិភពលោក។ យើងត្រូវតែកសាងយ៉ាងសកម្មនូវស្ពានផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមកនៃអរិយធម៌ខុសគ្នា ហើយបង្កើតនិម្មាបនកម្មផ្លាស់ប្តូរវប្បធម៌មនុស្សជាតិបែបពហុអន្តរកម្ម។ ប្រទេសចិនផ្តួចផ្តើម “ចុះសម្រុងតែមិនដូចគ្នា” ឯសហភាពអឺរ៉ុបលើកឡើង “ពហុនិយម”។ប្រទេសចិននិងសហភាពអឺរ៉ុបត្រូវតែរួមគ្នាខិតខំប្រឹងប្រែង ដើម្បីជំរុញអរិយធម៌ខុសគ្នាមានសុខដុមនីយកម្មនៅពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន