(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ លោក ចូ បៃដិន សន្យាថារុស្ស៉ីនឹងមិនអាចទទួលបានជ័យជម្នះ នៅអ៊ុយក្រែន ឡើយ

២៖ សម្ព័ន្ធមិត្តលោក ពូទីន ប្រាប់មន្ត្រីការទូតកំពូលចិនថា រុស្ស៉ី និងចិនត្រូវតែរួមដៃគ្នាទប់ទល់ជាមួយលោកខាងលិច

៣៖ កូរ៉េខាងជើង ហៅជំនួយបរទេសថាជា «ស្ករគ្រាប់មានជាតិពុល» និងទទូចឲ្យមានភាពម្ចាស់ការលើខ្លួនឯង

៤៖ EU ខិតកាន់តែជិតដល់ការដាក់ចេញកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទី១០ តម្លៃជាង១១ពាន់លានដុល្លារ ប្រឆាំងនឹងរុស្ស៉ី

៥៖ អូស្រ្តាលី និងហ្វីលីពីន ពិចារណាធ្វើការល្បាតរួមគ្នា នៅសមុទ្រចិនខាងត្បូង

៦៖ នាវាចម្បាំងរុស្ស៉ីដែលបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង ទៅដល់អាហ្រ្វិកខាងត្បូងដើម្បីត្រៀមធ្វើសមយុទ្ធយោធា ដែលមានចិនចូលរួមផងដែរ