(កៀវ)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើសេច ក្តីថ្លែងការណ៍រៀងៗខ្លួនអំពីសង្គ្រាមអ៊ុយក្រែន ដែលនឹងឈានដល់គម្រប់១ឆ្នាំនៅថ្ងៃសុក្រខាងមុខនេះ។ កាលពីថ្ងៃទី២១កុម្ភៈ លោក ចូ បៃដិន បានធ្វើសេចក្តីថ្លែងជាសាធារណៈមួយក្នុងប្រ ទេសប៉ូឡូញ…ចំណែកលោកវ្លាឌីមៀរពូទីន ក៏បានធ្វើសេចក្តីថ្លែងរបស់ខ្លួនក្នុងរដ្ឋធានីម៉ូស្គូផង ដែរ។ តើសុន្ទរកថារវាងមេដឹកនាំទាំង២ បានបង្ហាញនូវចំណុចអ្វីខ្លះ?

សង្គ្រាមនៃពាក្យសម្តីរវាងមេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីបានលេចឡើងនៅក្នុងសប្តាហ៍ រំលឹកខួបគម្រប់ខួប១ឆ្នាំនៃសង្គ្រាមក្នុងអ៊ុយក្រែន។ ក្នុងសប្តាហ៍នេះ លោក ចូ បៃដិនបានធ្វើទស្សន កិច្ចក្នុងក្រុងកៀវជាមួយការប្តេជ្ញាបន្តគាំទ្របុព្វហេតុអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ សហរដ្ឋអាមេ រិកបានសន្យាបន្តផ្តល់ជំនួយយោធាមិនចេះរីងស្ងួត ដែលជាការបង្កើនកម្តៅសង្គ្រាមកាន់តែ ឆាបឆេះដើម្បីការធ្វើឱ្យរុស្ស៊ីចាញ់សង្គ្រាម។

ថ្លែងក្នុងការធ្វើសុន្ទរកថាមួយក្នុងប្រទេសប៉ូឡូញនៅថ្ងៃទី២១កុម្ភៈ លោក ចូ បៃដិន បានថ្លែងថា រុស្ស៊ីដាច់ខាតនឹងមិនមានជ័យជំនះលើអ៊ុយក្រែនឡើយ។ លោកថ្លែងចំអកដល់សមភាគីរុស្ស៊ី ថា លោកពូទីនដែលគិថាខ្លួនគាត់ស្វិតស្វាញក៏ពិតមែន ប៉ុន្តែបានជួបនឹងឆន្ទៈដែករបស់សហរដ្ឋអាមេរិក។ លោក ចូ បៃដិន ដែលបានថ្លែងសុន្ទរកថា នៅខាងក្រៅវិមាន Royal Castle ក្នុងទីក្រុង​ Warsaw បានថ្លែងប្រតិកម្ម​នឹងសម្តីចោទរបស់លោក ពូ ទីន ដែលនិយាយថាប្រទេសសហ រដ្ឋអាមេរិកនិងលោកខាងលិចមានផែនការវាយប្រហារលើរុស្ស៊ី។

លោក ចូ បៃដិន បានថ្លែងថា ប្រទេសលោកខាងលិចមិនមានផែនការវាយប្រហារលើរុស្ស៊ី ដូចលោក វ្លាឌីមៀរ ពូទីន បាននិយាយនោះទេ។ លោកថាពលរដ្ឋរុស្ស៊ីច្រើនលាននាក់មិនមែន ជាសត្រូវទេ…គេជាពលរដ្ឋដែលចង់រស់នៅក្នុងសន្តិភាពជាមួយប្រទេសជិតខាងរបស់ខ្លួន។

នៅថ្ងៃដែល លោក បៃដិន ធ្វើសេចក្តីថ្លែងការណ៍ក្នុងប្រទេសប៉ូឡូញ លោក ពូទីន នៅថ្ងៃទី២១កុម្ភៈនោះ បានធ្វើសុន្ទរកថាផងដែរ នៅចំពោះមុខមនុស្សចូលរួមប្រមាណ ១ពាន់៤០០ នាក់ក្នុងរដ្ឋធានីម៉ូស្គូ ដែលរួមមានសមាជិកសភាទាំង២ថ្នាក់ មេបញ្ជាការយោធា រុស្ស៊ីនិងទាហាន។ ប្រធានាធិបតីរុស្ស៊ីបានបន្ទោសសហរដ្ឋអាមេរិក និងក្រុមប្រទេសលោក ខាងលិចលើការលេងល្បែងសង្គ្រាមនេះ និងចាត់ទុកថា អ៊ុយក្រែនជាប្រទេសកំពុងត្រូវបាន គេប្រើប្រាស់ជាខ្ញុំបំរើនៃផលប្រយោជន៍របស់ប្រទេសលោកខាងលិច។

លោក វ្លាឌីមៀរ ពូទីន បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនពាក់ព័ន្ធរវាងរុស្ស៊ីនិងអាមេរិក ក្នុងនោះរួមមានការបញ្ចប់សន្ធិសញ្ញានុយក្លេអ៊ែរ New Start Treaty ជាមួយនឹងសហរដ្ឋអាមេ រិក…ការចំអកឱ្យក្រុមបស្ចឹមប្រទេសនូវបរាជ័យនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី និងការ ប្តេជ្ញា ការលេងល្បែងសង្គ្រាមជាមួយនឹងក្រុមបស្ចឹមប្រទេសបន្តទៅមុខថែមទៀត។

លោកពូទីនបានថ្លែងថា «បន្តិចម្តងៗ យើងបានដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខ យើង ដោយលក្ខណៈប្រុងប្រយ័ត្ន និងតាមលក្ខណៈប្រព័ន្ធ»

សង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២។ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីដើម្បីកាត់បន្ថយដំណើរការសេដ្ឋ កិច្ចដែលជាវិស័យចំបង ក្នុងការប្រមូលថវិកាដែលបំរើសង្គ្រាម។ ប៉ុន្តែក្នុងរយៈពេល១ឆ្នាំមក នេះ សេចក្តីរាយការណ៍បានបង្ហាញថា សេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានធ្លាក់ចុះតែប្រមាណ២ចុច១ ភាគរយ ខណៈគំរោងដែលចង់ឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះនោះមានច្រើនដល់១២ភាគរយ។

ក្រុមអ្នកវិភាគបានថ្លែងថា ដូច្នេះគម្រោងរបស់លោកខាងលិចនោះ មិនបានធ្វើឱ្យរុស្ស៊ីដួល រលំសេដ្ឋកិច្ចដូចការរំពឹងទុកនោះទេ។

ក្រុមអ្នកវិភាគបានថ្លែងថា យ៉ាងហោចមានកត្តាធំ២ ដែលធ្វើឱ្យរុស្ស៊ីអាចរួចផុតពីការដួល រលំសេដ្ឋកិច្ចនេះ នោះគឺទី១តម្លៃប្រេងកាន់តែថ្លៃដែលជាការប្រមូលប្រាក់កាន់ តែបានច្រើន ចូលមកក្នុងថវិការបស់រុស្ស៊ី…និងកត្តាទី២ គឺការចំណាយយោធាដែលបានគាំទ្រសេដ្ឋ​កិច្ច របស់រុស្ស៊ី។ ការមិនអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចតាមគម្រោងការណ៍របស់លោកខាង លិចនោះ ត្រូវគេចាត់ទុកថាជាការឈ្នះទី១របស់លោកពូទីន ចំណែកការឈ្នះទី២របស់មេ ដឹកនាំរុស្ស៊ីទៀតនោះ គឺភាពរារែកខ្លះរបស់ប្រទេសលោកខាងលិច។
តាមពិតអំពើលុកលុយឈ្លានពានរបស់រុស្ស៊ីត្រូវគេឃើញថា បានប្រមូលប្រទេសលោកខាង លិចក្នុងការជួយថ្កោលទោសប្រឆាំងនឹងរុស្ស៊ីនោះមែន និងប្រទេសខ្លះថែមទាំងជួយចែក រំលែកផ្តល់ជំនួយយោធា ផ្តល់អាវុធនិងរថក្រោះដល់អ៊ុយក្រែន ប៉ុន្តែនៅជាមួយគ្នានោះ រុស្ស៊ីក៏អាចមានលទ្ធភាពធ្វើឱ្យក្រុមប្រទេសក្នុងសហគមន៍អឺរ៉ុបមានភាពបែកបាក់គ្នាផងដែរ។ ប្រទេសខ្លះក្នុងសហគមន៍អឺ រ៉ុបបានរារែកចិត្តមិនដឹងថា តើគេនឹងត្រូវមានជំហរយ៉ាងណា ច្បាស់លាស់ចំពោះប្រទេសរុស្ស៊ីនោះឡើយ។

សំណួរមួយនោះគឺថាតើគេត្រូវតែនិយាយជាមួយលោកពូទីន ឬគេត្រូវតែគេចចេញពីលោក ពូទីន…តួយ៉ាងដូចជាប្រទេសបារាំងដែលមានគោលជំហរមិនច្បាស់លាស់ចំពោះរុស្ស៊ី បើទោះ បីជាមានទំនោរចង់ឱ្យរុស្ស៊ីចាញ់សង្គ្រាមក៏ដោយ។ លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង បានថ្លែងកាលពីចុងសប្តាហ៍នេះថា សហភាពអឺរ៉ុបគប្បីត្រូវមានទំនាក់ទំនងជាមួយនឹងរុស្ស៊ី។

លោកម៉ាក្រុងបានបញ្ជាក់ថា លោកចង់ឱ្យរុស្ស៊ីចាញ់សង្គ្រាមមែន ប៉ុន្តែលោកចង់ឱ្យមានការ បញ្ចប់សង្គ្រាមតាមរយៈការចរចានៅលើតុ ដោយមិនមែនលើសមរភូមិនោះទេ។

កាសែត International ក្នុងចំណងជើងអត្ថបទសង្គ្រាមអ៊ុយក្រែន៖ លោកអេម៉ានូអែលម៉ាក្រុង ចង់ឱ្យរុស្ស៊ីចាញ់សង្គ្រាម ប៉ុន្តែមិនមែនដោយការប្រើយោធាឡើយ។ កាសែតបានដកស្រង់ សម្តីរបស់លោកម៉ាក្រុងដែលនិយាយថា «ខ្ញុំចង់ឱ្យរុស្ស៊ីចាញ់ក្នុងសង្គ្រាមអ៊ុយក្រែន និងខ្ញុំចង់ ឱ្យអ៊ុយក្រែនអាចការពារទីតាំងរបស់គេបាន ប៉ុន្តែខ្ញុំជឿថាការបញ្ចប់នៃសង្គ្រាមមិនមែនបញ្ចប់ ដោយយោធានោះឡើយ»

លោកម៉ាក្រុងបានបន្តថា «ខ្ញុំមិនគិតដូចអ្នកខ្លះទេដែលនិយាយ ថារុស្ស៊ីត្រូវតែចាញ់ទាំងស្រុងនិងត្រូវតែមានការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីនោះថែមទៀត»។ ភាពស្ទាក់ស្ទើររបស់លោកម៉ាក្រុង មិនបានទទួលការពេញចិត្តពីប្រធានាធិបតីអ៊ុយក្រែន ឡើយ។ លោកហ្សេឡិនស្គី ក្រោយសម្តីរបស់លោកម៉ាក្រុង បានប្រតិកម្មតាមកាសែតតប ទៅវិញថា «លោកម៉ាក្រុងបង្ខាតតែពេលវេលាជាមួយនឹងលោកពូទីន»។ លោកហ្សេ ឡិនស្គី ថ្លែងថា ការចរចាជាមួយនឹងលោកពូទីន គឺជាការចរចាឥតប្រយោជន៍។
តាមពិតលោក ហ្សេឡិនស្គី មិនដែលគាំទ្រនឹងគំនិតចង់ចរចានោះឡើយ ដោយសារតែលោក គិតថា ប្រសិនបើមានការចរចាសន្តិភាព គឺអ៊ុយក្រែននឹងពិបាករកភាពនៃប្រៀបឈ្នះតាមការ ចង់បានរបស់ខ្លួនណាស់។ ដូច្នេះភាពស្ទាក់ស្ទើររារែករបស់សហគមន៍អឺរ៉ុប គឹជាផ្នែកមួយ ដែលលោកពូទីន ចាត់ទុកថាជាជ័យជំនះទី២របស់លោក។ ​
ទោះជាយ៉ាងណាក៏ដោយសហគមអឺរ៉ុបបានត្រៀម នូវកញ្ចប់ដាក់ទណ្ឌកម្មទី១០របស់ខ្លួន បន្ថែមទៀតលើរុស្ស៊ីដែលនឹងគ្រោងរកការអនុម័តនៅ ថ្ងៃទី២២កុម្ភៈឆ្នាំ២០២៣។ កញ្ចប់ទី ១០នៃការដាក់ទណ្ឌកម្មនោះគឺការបិទការនាំចេញគ្រាប់ពេជ្រ និងកៅស៊ូរបស់រុស្ស៊ីចេញលក់ លើទីផ្សារបរទេស។ ក្នុងពេលធ្វើសុន្ទរកថាក្នុងប្រទេស ប៉ូឡូញនោះ លោក ចូ បៃដិន បាន បញ្ជាក់ឱ្យដឹងដែរថា សហរដ្ឋអាមេរិកនិងក្រុមប្រទេសសម្ព័ន្ធនឹង ប្រកាសលើកញ្ចប់ដាក់ទណ្ឌ កម្មរុស្ស៊ីជាបន្ថែមទៀតក្នុងសប្តាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន នៅក្នុងការថ្លែងសុន្ទរកថាកាលពីថ្ងៃទី២១កុម្ភៈ បាន ហៅការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី ថាជាអំពើបរាជ័យមិនអាចធ្វើបាន ឡើយ។ លោកពូទីនបានថ្កោលលោកខាងលិចដោយការប្រៀបប្រដូច ការយកសាំងមកចាក់ពន្លត់ ភ្លើងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ នៅចំពោះមុខអ្នកចូលរួមជាច្រើន មេដឹកនាំរុស្ស៊ីបានបញ្ជាក់សាឡើងវិញ ជុំវិញការបញ្ចប់សន្ធិ សញ្ញានុយក្លេអ៊ែ័រ New Start Treaty ជាមួយនឹង សហរដ្ឋអាមេរិក។

លោក ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ីបានបញ្ឈប់ការចូលរួមជាមួយនឹងសហរដ្ឋអាមេរិក លើកម្មវិធីនុយក្លេអ៊ែរ New Start Treaty ហើយ។

សន្ធិសញ្ញា New Start Treaty (Strategic Arms Reduction Treaty) គឺជាសន្ធិសញ្ញាដែលបាន ចុះហត្ថលេខាក្នុងឆ្នាំ២០១០។សន្ធិ សញ្ញានោះ គឺជាសន្ធិសញ្ញាដែលកំណត់ចំនួនគ្រាប់ អាវុធ នុយក្លេអ៊ែ័ររវាងប្រទេសទាំង២រុស្ស៊ី និងសហរដ្ឋអាមេរិក និងជាសន្ធិសញ្ញាក្នុងគោលដៅចង់ រារាំងសង្គ្រាមអាវុធនុយក្លេអ៊ែ័រ។ យោងតាមសន្ធិសញ្ញានោះ ភាគីនីមួយៗទាំងរុស្ស៊ីនិងសហរដ្ឋ អាមេរិក ត្រូវបានកំណត់ឱ្យមានក្បាលគ្រាប់នុយក្លេអ៊ែរកម្រិតចម្ងាយឆ្ងាយ១ពាន់៥៥០គ្រាប់ ដែលចំនួននេះមានតិចជាចំនួន ដែលមិនទាន់មានសន្ធិសញ្ញានោះ។
ការប្រកាសបញ្ចប់សន្ធិសញ្ញានេះ បាននាំឱ្យមានក្តីបារម្ភរបស់ពិភពលោកនៃហានិភ័យ គ្រោះថ្នាក់សង្ក្រាមនុយក្លេអ៊ែ័រ។ ប្រទេសបារាំងនៅជាមួយគ្នានេះ បានអំពាវនាវរុស្ស៊ីសូមឱ្យធ្វើ ការផ្លាស់ប្តូរចិត្តវិញលើការសម្រេចបញ្ចប់សន្ធិសញ្ញានុយក្លេអ៊ែ័រនោះ។

ក្នុងសប្តាហ៍ដែលជាខួបគំរប់មួយឆ្នាំនៃសង្គ្រាមនុយក្លេអ៊ែរនេះទៀត វត្តមានរបស់ប្រទេសចិន ក៏ជាវត្តមានគួរឱ្យចាប់អារម្មណ៍ផងដែរ។ ប្រធានការិយាល័យកិច្ចការបរទេសនៃគណៈ កម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក វ៉ាង យី ក៏កំពុងទស្សនកិច្ចក្នុងទ្វីបអឺរ៉ុបផងដែរ។ សហរដ្ឋអាមេរិកបានបារម្ភថា ចិននឹងអាចផ្តល់ជំនួយយោធាដល់រុស្ស៊ីនិងព្រមានដល់ចិនមិន ត្រូវផ្តល់អាវុធដល់រុស្ស៊ីឡើយ ប៉ុន្តែប្រទេសចិនបានទាត់ចោលនូវការចោទប្រកាន់ទាំងនោះ។ ប្រទេសចិនបានថ្លែងថា សហរដ្ឋអាមេរិកដែលខ្លួនឯងកំពុងតែសម្រុកការផ្តល់អាវុធដើម្បីបន្ត ធ្វើសង្គ្រាមនៅអ៊ុយក្រែននោះ មិនសក្តិសមនឹងនិយាយអំពីរឿងចោទប្រកាន់ទាំងនេះមកប្រ ទេសចិនទេ។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនបិន បានថ្លែងថា គឺសហរដ្ឋអាមេរិកខ្លួនឯង នោះទេដែលជាអ្នកចេះតែបន្តផ្តល់អាវុធធ្វើសង្គ្រាម មិនមែនប្រទេសចិននោះទេ។ សហរដ្ឋអា មេរិកគ្មានសិទ្ធិអ្វីមកនិយាយប្រាប់ចិនថា ត្រូវធ្វើយ៉ាងនេះឬយ៉ាងនោះឡើយ…ហើយលោកថា ប្រទេសចិននឹងមិនទទួលយកនូវការចង្អុលដាក់ចោទប្រកាន់នេះឡើយ ជាមួយនិងរឿងចោទគំរាមបង្ខិតបង្ខំ និងការដាក់គាបសង្កត់លើទំនាក់ទំនងរវាងចិននិងរុស្ស៊ីឡើយ។ លោកថា គោលការណ៍ដែលប្រទេសចិនបានអនុវត្តលើបញ្ហាអ៊ុយក្រែន គឺជារឿងដែលជម្រុញរកសន្តិ ភាពតាមរយៈការចរចា ដែលចិនបានអំពាវនាវរកកិច្ចពិភាក្សាបញ្ចប់សង្គ្រាមដើម្បីសន្តិភាព។ លោកបានថ្លែងដាក់សំណួរថា តើអ្នកណាជាអ្នកផ្លុំបង្កឱ្យអណ្តាតភ្លើងឆាបឆេះ…និងបង្កការ ប្រឈមមុខដាក់គ្នា? លោកបន្តថាសហគមន៍អន្តរជាតិបានឃើញរឿងទាំងនេះច្បាស់លាស់ អស់ទៅហើយ។

គិតត្រឹមថ្ងៃពុធនេះ សង្គ្រាមអ៊ុយក្រែនបានឈានចូលដល់៣៦៣ថ្ងៃហើយ។ ថ្ងៃសុក្រសប្តាហ៍ នេះគឺជាថ្ងៃដែលគំរប់ទិវាមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែន។ តើនឹងមានអ្វីកើតឡើងបន្ថែមទៀត នៅថ្ងៃនោះ យើងនឹងរង់ចាំមើលជាបន្តទៀត៕