(ប៉េកាំង)៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន បានបើកកិច្ចប្រជុំពិភាក្សាទី៣ស្តីពីការបង្កើន ការស្រាវជ្រាវអំពីវិទ្យាសាស្រ្តមូលដ្ឋាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ។លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ការបង្កើនការស្រាវជ្រាវអំពីវិទ្យាសាស្រ្តមូលដ្ឋានគឺជា តម្រូវការចាំបាច់ដើម្បីសម្រេចភាពឯករាជ្យម្ចាស់ការ ផ្នែកបច្ចេកវិទ្យាប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាផ្លូវតែមួយគត់ដើម្បីកសាង ប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើពិភពលោក។

គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវដាក់បញ្ចូលការសិក្សាអំពី វិទ្យាសាស្រ្តមូលដ្ឋានក្នុងរបៀបវារៈដ៏សំខាន់នៃការងារបច្ចេកវិទ្យា បង្កើនការសម្របសម្រួល និងការគាំទ្រផ្នែកគោលនយោបាយ ដើម្បីជំរុញឱ្យការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋាន សម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។

លោក Xi Jinpingបានគូសបញ្ជាក់ថា បក្សនិងរដ្ឋយកចិត្តទុកដាក់លើការងារសិក្សា អំពីវិទ្យាសាស្រ្តមូលដ្ឋានជាប់រហូត។ បន្ទាប់ពីការបង្កើតប្រទេសចិនថ្មីជាពិសេស បន្ទាប់ពីការធ្វើកំណែទម្រង់និងបើកទូលាយមក ការសិក្សាអំពីវិទ្យាសាស្រ្តមូលដ្ឋានរបស់ចិន បានទទួលសមិទ្ធផលដ៏សំខាន់។ បច្ចុប្បន្ន នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជុំថ្មីមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការឆ្លើយតបនឹងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាអន្តរជាតិ និងការសម្រេចភាពឯករាជ្យម្ចាស់ការកម្រិតខ្ពស់ ជំរុញការបង្កើតរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មី និងសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺតម្រូវឱ្យយើងបង្កើនការស្រាវជ្រាវអំពីវិទ្យាសាស្រ្តជាមូលដ្ឋាន និងដោះស្រាយបញ្ហាបច្ចេកទេសគន្លឹះ ពីប្រភពដើមនិងពីស្រទាប់ខាងក្រោម៕

វិទ្យុមិត្តភាពកម្ពុជាចិន