(ប៉េកាំង)៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើសន្និសីទនៅថ្ងៃទី២១ខែកុម្ភៈ ដោយបានសម្រេចចិត្តបើកធ្វើសន្និសីទពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នៅទីក្រុងប៉េកាំងពីថ្ងៃទី២៦ដល់២៨ខែកុម្ភៈខាងមុខនេះ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទ។ សូមបញ្ជាក់ថា សន្និសីទលើកនេះបានពិគ្រោះពិភាក្សាអំពីរបាយការណ៍ការងារ ដែលការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រាយការណ៍ជូនចំពោះគណៈកម្មាធិការមជ្ឈិមចិន។

សន្និសីទលើកនេះបានពិគ្រោះពិភាក្សាលើសេចក្តីពា្រងច្បាប់ស្តីពី «ផែនការកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ» បានសម្រេចចិត្តដាក់សេចក្តីព្រាងច្បាប់ ដែលពិគ្រោះពិភាក្សានិងកែសម្រួលរួចជូនសន្និសីទពេញអង្គលើកទី២ នៃនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណណត្តិទី២០ ធ្វើការពិនិត្យពិភាក្សា។

សន្និសីទលើកនេះក៏បានពិគ្រោះពិភាក្សាលើបេក្ខភាពថ្នាក់ដឹកនាំស្ថាប័នជាតិដែលលើកឈ្មោះជូនសន្និសីទលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៤ និងបេក្ខភាពថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយទូទាំងប្រទេសចិន ជូនចំពោះសន្និសីទលើកទី១ នៃគណៈកម្មាធិការទូទាំងប្រទេសនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤៕

វិទ្យុមិត្តភាពកម្ពុជាចិន