(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ សហរដ្ឋអាមេរិក ថាភាពស្ងៀមស្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខ UN ចំពោះកូរ៉េខាងជើង គឺជារឿងគ្រោះថ្នាក់ (Video inside)

២៖ មេដឹកនាំបេឡារុស ចេញបញ្ជាឲ្យបង្កើតកងពលស្ម័គ្រចិត្ត ចំនួន១០០,០០០ ទៅ១៥០,០០០នាក់

៣៖ លោក ហ្សេលេនស្គី៖ ប្រសិនបើចិនរួមដៃជាមួយរុស្ស៉ី នោះសង្រ្គាមលោកនឹងផ្ទុះឡើង

៤៖ លោកស្រី សៃ អ៉ីងវិន ប្រាប់ក្រុមសមាជិកសភាអាមេរិកថា តៃវ៉ាន់នឹងពង្រឹងទំនាក់ទំនងយោធា ជាមួយទីក្រុងវ៉ាស៉ីនតោនឱ្យកាន់តែរឹងមាំ ចំពោះមុខការដាក់សម្ពាធពីចិន

">

៥៖ ​ នាយករដ្ឋមន្ត្រីជប៉ុន នឹងរៀបចំនៃកិច្ចប្រជុំ G7 តាមប្រព័ន្ធអនឡាញ ដោយមានវត្តមានលោក ហ្សេលេនស្គី នៅថ្ងៃខួប១ឆ្នាំ នៃសង្រ្គាមអ៊ុយក្រែន

">

៦៖ មុនថ្ងៃខួប១ឆ្នាំ លោក ពូទីន ថ្លែងសារទៅកាន់ប្រជាជាតិ ដោយនៅតែប្រកាន់ជំហរថា លោកខាងលិចជាអ្នកដុតបញ្ឆេះឱ្យសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន