(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ ធ្លាក់ចូលសមុទ្រ

២៖ លោក ចូ បៃដិន នឹងពិភាក្សាពីការបង្កើនវត្តមានកងទ័ពអាមេរិក ក្នុងដំណើរទស្សនកិច្ចនៅប៉ូឡូញ

៣៖ គ្រោះទឹកជំនន់និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ផ្តាច់ជីវិតមនុស្សយ៉ាងហោច៣៦នាក់ នៅប្រេស៉ីល

៤៖ អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

៥៖​ លោក វ៉ាង យី ទៅដល់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាស្តីពីអ៊ុយក្រែន, នេះបើតាមកាសែតក្នុងស្រុករុស្ស៉ី

៦៖ BREAKING: លោក ចូ បៃដិន ទៅដល់រដ្ឋធានីអ៊ុយក្រែន និងជួបជាមួយលោក ហ្សេលេនស្គី ដោយមិនប្រកាសឱ្យដឹងជាមុន