(ប៉េកាំង)៖ កាលពីថ្ងៃទី១៩ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើបទបង្ហាញអំពីសភាពការណ៍ទាក់ទងគ្នារវាងប្រទេសចិន និងសហរដ្ឋអាមេរិកដែលមានខ្លឹមសារដូចតទៅ៖ តបតាមសំណើរបស់ភាគីអាមេរិក លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យ នៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិន បានទាក់ទងក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken អំឡុងពេលចូលរួមសន្និសីទសន្តិសុខទីក្រុង Munich ។

លោក Wang Yi បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ចិន ចំពោះអ្វីដែលគេហៅថា “ករណីបាឡុង” ដោយបានលើកឡើងថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺជាការប្រើកម្លាំងអាវុធខុសទំនង និងរំលោភទម្លាប់អន្តរជាតិ និងអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល ដែលប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់។ដោយឡែក សហរដ្ឋអាមេរិកវិញទេ ទើបជាប្រទេសតាមដាន និងលបយកការណ៍ធំជាងគេលើពិភពលោក ។ បាឡុងអាមេរិកបានហោះ ចូលលំហអាកាសចិនជាច្រើនលើកដោយខុសច្បាប់ ដូច្នេះហើយគ្មានសិទ្ធិមកនិយាយមួលបង្កាច់ និងលាបពណ៌ចិននោះទេ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើគឺបង្ហាញពីភាពស្មោះត្រង់ ព្រមទាំងយល់ដឹងយ៉ាងត្រឹមត្រូវនិងដោះស្រាយការបំផ្លាញទំនាក់ទំនងចិន-អាមេរិក ដែលបង្កឡើងដោយការប្រើកម្លាំងអវុធដោយខុសទំនងរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន