(ប៉េកាំង)៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ស្តីពីការងារ បងា្ករនិងគ្រប់គ្រងជំងឺកូវីដ១៩នាពេលកន្លងមក ក្រោមអធិបតីរបស់លោកXi Jinping
អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តចិន។
កិច្ចប្រជុំបានគូសបញ្ជាក់ថាក្នុងអំឡុងពេលជាង៣ឆ្នាំមកនេះដំណើរនៃការ បង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិន គឺមិនងាយស្រួលទេ។មជ្ឈិមបក្ស
ប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ប្រជាជនជាអាទិភាពនិងការតម្កល់់អាយុជីវិត ជាអាទិភាពសម្របសម្រួលដោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានការពារដោយមាន ប្រសិទ្ធភាពដល់សុវត្ថភាព
អាយុជីវិតនិងសុខភាពរបស់ប្រជាជន។ តាំងពីខែវិច្ឆិកាឆ្នាំ២០២២មកប្រទេសចិន សម្រេចបាននូវការធ្វើឲ្យការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង ឈានចូលដំណាក់កាលថ្មីដោយមានស្ថិរភាពដែលបានធ្វើឲ្យប្រជាជនជាង២រយលាននាក់ទទួលការព្យាបាលនិងអ្នកជំងឺធ្ងន់ជិត៨សែននាក់ទទួលបានការសង្រ្គោះនិងព្យាបាលដោយមាន ប្រសិទ្ធភាពហេតុដូច្នេះអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ បានរក្សានៅកម្រិត
ទាបបំផុតលើពិភពលោកដែលបានបង្កើតជាអច្ឆិយក្នុងប្រវត្តិសាស្រ្តដែល ប្រទេសមានចំនួនប្រជាជនច្រើនសន្ធឹកសន្ធាប់ចេញផុត ពីការរីករាដាលនៃជំងឺឆ្លងដោយជោគជ័យ។
ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថាការដែលមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើការវិនិច្ឆ័យដ៏សំខាន់ចំពោះសភាពការណ៍ឆ្លង នៃជំងឺកូវីដ១៩ដាក់ចេញ
គោលនយោបាយចំពោះការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការកែសម្រួល គោលនយោបាយចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ គឺត្រឹមត្រូវទាំងស្រុង ដែលបានបង្ហាញថាវិធានការមានប្រសិទ្ធភាពប្រជាជន ទទួលស្គាល់និងមាន
ប្រសិទ្ធិផលមានភាពធំធេង។
កិច្ចប្រជុំបានគូសបញ្ជាក់ថាសភាពការណ៍ទូទៅនៃការបង្ការនិងគ្រប់គ្រងជំងឺ កូវីដ១៩នៅទូទាំងប្រទេសចិនមាននិន្នាការល្អ ក៏ប៉ុន្តែជំងឺកូវីដ១៩នៅទូទាំង
ពិភពលោកនៅតែកំពុងរីករាលដាលនៅឡើយ។គ្រប់ស្ថាប័នត្រូវបន្តធ្វើការងារបង្ការ និងគ្រប់គ្រប់ជំងឺកូវីដ១៩ឲ្យបានល្អ ក្នុងដំណាក់កាលថ្មី៕