(ប៉េកាំង)៖ ថ្ងៃទី១៦ ខែកុម្ភៈ ទាក់ទិននឹងការដែលរដ្ឋសភាអាមេរិកបានអនុម័ត “សេចក្តីសម្រេចចិត្តស្តីពីប្រទេសចិន ប្រើបាឡុងហោះលើដែនអាកាសអាមេរិក” គណៈកម្មាធិការកិច្ចការទូតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានចេញផ្សាយពីសេចក្តីថ្លែងការណ៍ ដើម្បីបង្ហាញពីការថ្កោលទោសនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ។

សេចក្តីថ្លែងការណ៍បានលើកឡើងថា រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធក្នុងចេតនាអាក្រក់ ជាការលេងកលល្បិចនយោបាយ។ ប្រទេសចិនគោរពច្បាប់អន្តរជាតិជាប់រហូតមក ហើយគោរពអធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់គ្រប់ប្រទេសគ្មានបំណង ឈ្លានពានទឹកដីនិងដែនអាកាសរបស់ប្រទេសណាមួយនោះទេ។

ការដែលបាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិន បានចូលក្នុងដែនអាកាសអាមេរិកដោយចៃដន្យ គឺជាករណីប្រធានសិក្ត ដែលមិនអាចគ្រប់គ្រងបាន គឺមិនបានក្លាយជាការគំរាមកំហែងណាមួយចំពោះបុគ្គលនិងសន្តិសុខជាតិអាមេរិកនោះទេ។ តាមពិត ប្រទេសដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃតាមទំនើងចិត្ត និងធ្លាប់ឈ្លានពានអធិបតេយ្យភាពប្រទេសដទៃ ហើយធ្វើសកម្មភាពស៊ើបការណ៍ក្នុងទ្រង់ទ្រាយធំចំពោះប្រទេសដទៃ គឺសហរដ្ឋអាមេរិក។ យើងសូមដាស់តឿនរដ្ឋសភាអាមេរិកយ៉ាងខ្លាំងក្លាថា សូមគោរពការពិត គោរពស្មារតីច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ បញ្ឈប់ភ្លាមនូវទង្វើខុសឆ្គងដែលមួលបង្កាច់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន