(អ៊ីស្លាម៉ាបាដ)៖ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលថ្ងៃទី៣៥៥ហើយ គិតត្រឹមថ្ងៃអង្គារ៍ ទី១៤កុម្ភៈ ឆ្នាំ២០២៣។ ភាពវិវត្តន៍នៃសង្គ្រាមចេះតែបន្ត ចំណែកភាពប្រែប្រួលទឹកចិត្តអ្នកប្រកាន់ជម្លោះ ឈរនៅកណ្តាលខ្លះ ក៏បានងាករេផងដែរ។ សេចក្តីរាយការណ៍ថ្ងៃនេះបានបង្ហាញថា ប្រទេស ប៉ាគីស្ថាន គឺជាប្រទេសដែលបានជួយជាសម្ងាត់ដល់អ៊ុយក្រែនទាំងអាវុធ និងទាហានស៊ីឈ្នួល

ទោះបីជាប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសប៉ាគីស្ថានបានជួបទុក្ខវេទនា ដោយសារតែកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ជាមួយនឹងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់យ៉ាង ណាក៏ដោយ ប៉ាគីស្ថានត្រូវគេរាយការណ៍ថា ជុំវិញការបញ្ជូនគ្រឿងសព្វាវុធ និងគ្រាប់រំសេវ ផ្សេងទៀតដើម្បីជួយអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៊ី។

សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌានិងក្នុងមជ្ឈិមបូព៌ាបានសរសេរ លាត ត្រដាងនូវល្បិចកលនយោបាយរបស់ប៉ាគីស្ថាន វាយពីខាងក្រោយខ្នងដាក់មកលើរុស្ស៊ី ខណៈ ដែលសង្គ្រាមស៊ីសាច់ហុតឈាមរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវគេរំពឹងថា នឹងឈានដល់ដំណាក់ កាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០២៣។

របាយការណ៍មួយរបស់ Indian Defense Research Wing (IDRW) បានបញ្ជាក់ថា រោងចក្រ អាវុធប៉ាគីស្ថាន (POF) គ្រោងនឹងបញ្ជូនគ្រាប់កាំភ្លើងបាញ់ផ្លោង១៥៥មីលីម៉ែត្រ ចំនួន១៥៨កុងតេណ័រ និងសម្ភារៈយោធាជាច្រើនទៀតទៅឱ្យអ៊ុយក្រែន។ កាសែត Afghanistan Times នៅជាមួយគ្នានេះដែរ បានសរសេរកាលពីថ្ងៃច័ន្ទទី១៣កុម្ភៈថា ការ​ដឹក​ជញ្ជូន​ដ៏​ធំ​ទៅឱ្យ​អ៊ុយក្រែន​នោះ នឹងធ្វើតាម​រយៈ​ប្រទេសប៉ូឡូញ​ក្នុង​ពេល​ខាង​មុខនេះ។ ប៉ុន្តែសេចក្តីរាយការណ៍ខ្លះបានបញ្ចេញរូបភាពកាលពីចុងសប្តាហ៍កន្លងមកនេះ ដែលបានបង្ហាញនូវកំពង់ផែមួយរបស់ អាល្លឺ ម៉ង់ដែលជាកន្លែងសម្រាប់ដឹកជញ្ជួនអាវុធរបស់ប្រទេសប៉ាគីស្ថាន ឆ្លងកាត់នាំទៅប្រទេសប៉ូ ឡូញ និងគោលដៅចុងក្រោយការដឹកជញ្ជួនអាវុធនោះ គឺទៅកាន់ប្រទេសអ៊ុយក្រែន។

សេចក្តីរាយការណ៍និយាយថា អាវុធទាំងនោះភាគច្រើនគឺជាគ្រាប់រុក្កែតដែលប្រើប្រាស់ ជាមួយនឹងអាវុធ Multi Barrel Rocket Launcher ។ អាវុធនៃប្រភេទគ្រាប់រ៉ុក្កែតនេះ មានចំនួន ១ម៉ឺនគ្រាប់។ សេចក្តីរាយការណ៍បង្ហាញទៀតថា ក្រុមហ៊ុនអាវុធដែលមានមូលដ្ឋានក្នុងបណ្តា ប្រទេសអឺរ៉ុប ត្រូវបានគេប្រើប្រាស់ជាច្រកទ្វារសម្រាប់ការបញ្ជួនអាវុធទាំងនេះ ដល់ប្រទេស អ៊ុយក្រែន ហើយអាវុធដែលប៉ាគីស្ថានបានផ្តល់ដល់អ៊ុយក្រែននោះ មិនមែនទើបតែពេល នេះទេ គឺមានចាប់តាំងពីខែសីហាឆ្នាំ២០២២ តាមរយៈការដឹកជញ្ជួនតាមកំពង់ផែប៉ាគីស្ថាន ឆ្លងកាត់ប្រទេសទីបីក្នុងសហភាពអឺរ៉ុប ដូចជាប្រទេសសាយព្រឹសនិងរ៉ូម៉ានីជាដើម ក្នុងគោល ដៅឱ្យបន្តទៅប្រទេសអ៊ុយក្រែន។

សេចក្តីរាយការណ៍ WION ថ្ងៃទី១៤កុម្ភៈ បានបញ្ជាក់ថាប៉ាគីស្ថានមិនត្រឹមតែជួយផ្តល់អាវុធ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជួនទាហានស៊ីឈ្នួលប៉ាគីស្ថានថែមទៀត។ ការបញ្ជួនទាំងអាវុធ និងទាហានស៊ីឈ្នួលនេះ ត្រូវគេរាយការណ៍ថាបានស្ថិតក្នុងសភាពលាក់ការជាសម្ងាត់ ខណៈ ដែលជំហរជាផ្លូវការរបស់ប៉ាគីស្ថាន គឺស្ថិតនៅកណ្តាលនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននោះ ទេ។ ប្រទេសប៉ាគីស្ថាននៅចំពោះមុខត្រូវគេរាយការណ៍ថា ហាក់ដូចជាបង្ហាញការងាកខិត ទៅក្បែររុស្ស៊ីថែមទៀត ដើម្បីស្វែងរកការទិញប្រេងក្នុងតម្លៃថោក ប៉ុន្តែភាពល្អចំពោះមុខបែរ ជាមានការបិទបាំងដោយដៃម្ខាងដែលជួយប្រទេសអ៊ុយក្រែន។ សេចក្តីរាយការណ៍ WION និយាយថា នាពេលនេះរបាំងមុខអ៊ុយក្រែន ត្រូវបានរបើកចេញហើយនិងថាអំពើបោក ប្រាស់នោះត្រូវបានគេរិះគន់ថែមទៀត។ ប្រទេសរុស្ស៊ីនៅមិនទាន់មានប្រតិកម្មតបចំពោះ របាយការណ៍ដែលនិយាយថា ប៉ាគីស្ថានលេងល្បិចចាក់ពីខាងក្រោយខ្នងនោះឡើយ។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានសរសេរថាការជួយរបស់ប្រ ទេសប៉ាគីស្ថានដល់អ៊ុយក្រែន នឹងទទួលបានមកវិញជាមួយនឹងការផ្គត់ផ្គង់សម្ភារៈ ដែល ជួយប៉ាគីស្ថានលើវិធីUpgrade ឧបករណ៍យោធារបស់លោកខាងលិច។ សេចក្តីរាយការណ៍ បន្តថា ជំនួយ​ដែល​ប៉ាគីស្ថាននឹង​អាច​​ទទួល​បាន​មកវិញនោះទៀតក៏ រួមមានជំនាញរបស់អ៊ុយ ក្រែន​​ដើម្បី​ដំឡើង​ឧទ្ធម្ភាគចក្រ Mi-17 របស់​ខ្លួនផងដែរ។

ប្រទេសប៉ាគីស្ថាន ត្រូវគេរាយការណ៍ថាជាប្រទេសដែលគ្មានអាហារចិញ្ចឹមពលរដ្ឋរបស់ខ្លួន បានគ្រប់គ្រាន់នោះឡើយ ហើយក៏ជាប្រទេសដែលមិនមានថវិកាក្នុងការបង់សងប្រាក់បំ ណុលថែមទៀត។ ប៉ាគីស្ថានក៏គ្មានចន្ទល់ពីខាងក្រោយដើម្បីលទ្ធភាពនៃការប្រយុទ្ធប្រឆាំង នឹងការកាន់តែឡើងថ្លៃនៃទំនិញឡើយ ប៉ុន្តែនៅពេលដែលប៉ាគីស្ថាន ត្រូវរបាំងមុខបើកបង្ហាញ ថាជាប្រទេសបំពាក់អាវុធនិងបញ្ជួនអ្នកប្រយុទ្ធដល់អ៊ុយក្រែនថែមទៀតនោះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលពីប្រទេសមួយចំនួន។

សេចក្តីរាយការណ៍បង្ហាញថាកន្លងមកនេះ ប៉ាគិស្ថាន បានប្រើប្រាស់ការទិញប្រេងថោករបស់រុស្ស៊ី ដើម្បីការទប់ទល់នឹងវិបត្តិថ្លៃទំនិញ ប៉ុន្តែប៉ាគី ស្ថានត្រូវបានគេចោទថា ប្រើប្រាស់ភាពចំណេញពីរុស្ស៊ីទាំងនោះ យកមកវាយប្រហារដាក់លើ រុស្ស៊ីវិញ។

ប៉ាគីស្ថានមានទំនាក់ទំនងផ្នែកយោធា និងឧស្សាហកម្មយ៉ាងស៊ីជម្រៅជាមួយអ៊ុយក្រែននា ពេលកន្លងមក។ ប្រទេសទាំងពីរបានចែករំលែកទំនាក់ទំនងជិតស្និទ្ធនៅ ក្នុងវិស័យការពារ ជាតិចាប់តាំងពីអ៊ុយក្រែនទទួលបានឯករាជ្យ ដោយការបំបែកចេញពីសហភាពសូវៀតកាលពីឆ្នាំ១៩៩១ ។ អ៊ុយក្រែនធ្លាប់បានលក់គ្រឿងសព្វាវុធ និងឧបករណ៍យោធាដែលមានតម្លៃជិត ១ពាន់៦០០លានដុល្លារទៅឱ្យប៉ាគីស្ថានក្នុងចន្លោះឆ្នាំ ១៩៩១ និង២០២០ ។ ប៉ាគីស្ថានក៏បាន យល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៨៥លាន៦សែនដុល្លារ ជាមួយអ៊ុយក្រែនសម្រាប់ ការជួសជុល និងថែទាំកងរថក្រោះ T-80UD ជាបន្ថែមទៀត។

រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាត កន្លងមកនេះដើម្បីឱ្យគេជឿថាជាប្រទេសឈរនៅកណ្តាល ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី បានបដិសេធការបោះឆ្នោតសេចក្តីសម្រេចរបស់អង្គការសហ ប្រជាជាតិដែលរកការថ្កោលទោសរុស្ស៊ី លើការវាយប្រហារអ៊ុយក្រែន។ ជំហរបដិសេធរបស់ ប៉ាគីស្ថាននាពេលនោះ បានបណ្តាលឱ្យមានប្រតិកម្មខ្លាំងពីសហរដ្ឋអាមេរិក និងពីបណ្តាប្រ ទេសអឺរ៉ុប។

លោក Imran Khan ដែលជានាយករដ្ឋមន្ត្រីត្រូវបានទម្លាក់ចេញពីតំណែងក្នុងប្រទេសប៉ាគី ស្ថានបាននិយាយមុននេះថា មូលហេតុចម្បងមួយក្នុងចំណោមមូលហេតុផ្សេងៗសម្រាប់ការ លាលែងពីតំណែងរបស់លោកនោះ គឺដោយតែនយោបាយរបស់លោកប្រឆាំងចំពោះសម្ពាធ អាមេរិកដែលចង់ឱ្យប៉ាគីស្ថានប្រឆាំងនឹងរុស្ស៊ី។ លោក Imran Khan បាននិយាយបន្តថា រដ្ឋា ភិបាលរបស់លោកត្រូវបានបណ្តេញចេញពីតំណែងនោះ ក៏ដោយសារតែជំហរគោលនយោ បាយការបរទេសឯករាជ្យ ជាពិសេសការព្យាយាម ធ្វើឱ្យទំនាក់ទំនងរវាងប៉ាគីស្ថានកាន់តែស៊ី ជម្រៅជាមួយនឹងរុស្ស៊ី។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលថ្ងៃទី៣៥៥ហើយគិតត្រឹមថ្ងៃអង្គារ៍ទី១៤កុម្ភៈឆ្នាំ ២០២៣។ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលគាំទ្រដោយសហរដ្ឋអាមេរិក និងក្រុមបស្ចឹមប្រ ទេស បានធ្វើឱ្យពិភពលោកបែកខ្ញែកគ្នានិងបង្ខំឱ្យប្រទេសឈរនៅកណ្តាល ត្រូវបង្ខំចិត្តរក បក្ខនិងពួកថែមទៀត។ តើឆ្នាំ២០២៣នេះ អាចជាឆ្នាំចុងក្រោយនៃដំណោះស្រាយសង្គ្រាម អ៊ុយក្រែននិងរុស្ស៊ីដែរឬទេ?