(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាអាមេរិក បាញ់ទម្លាក់វត្ថុម្យ៉ាងមានរាង ៨ជ្រុង នៅលើបឹង Lake Huron

២៖ អតីតនាយករដ្ឋមន្ត្រីអ៉ីតាលី បន្ទោសលោក ហ្សេលេនស្គីថា ជាអ្នកធ្វើឱ្យសង្រ្គាមផ្ទុះឡើង

៣៖ តួកគី ចាប់ខ្លួនមនុស្សជាង១០០នាក់ ជុំវិញការទទួលខុសត្រូវលើសំណង់អគារ ដែលដួលរលំក្នុងគ្រោះរញ្ជួយដី

៤៖ មន្រ្តីការទូតកំពូលចិនលោក វ៉ាង យី នឹងចូលរួមសន្និសីទសន្តិសុខទីក្រុង Munich ហើយបំពេញទស្សនកិច្ចនៅរុស្ស៉ី ក្នុងខែកុម្ភៈនេះ

៥៖ NATO គ្រោងបង្កើនចំនួនគ្រាប់រំសេវនៅក្នុងស្តុក ក្រោយសង្រ្គាមអ៊ុយក្រែនធ្វើឱ្យធនធានគ្រាប់ចុះថយខ្លាំង

៦៖ ព្យុះស៉ីក្លូន Gabrielle បោកបក់លើភាគខាងជើងនៃប្រទេសនូវែលសេឡង់ ដោយរំខានដល់ជើងហោះហើរ និងបង្កការព្រមានពីទឹកជំនន់