(វ៉ាស៊ីនតោន)៖ យន្តហោះចម្បាំងសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យានបង្ហោះគ្មានអាវុធនិងគ្មានមនុស្ស បើកបរចំនួន៣បន្ថែមទៀតក្នុងរយៈពេល៣ថ្ងៃជាបន្តបន្ទាប់ ដែលសកម្មភាពទាំងនេះ ត្រូវ ក្រុមអ្នកវិភាគយល់ថាគឺជាការចង់បង្ហាញ ប្រឈមមុខដាក់គ្នាកាន់តែធំរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ប៉ុន្តែតើសកម្មភាពបាញ់បាល់ឡុងតូចធំជាបន្តបន្ទាប់លើអាកាសនេះ មាន គោលបំណងអ្វីផ្សេងយ៉ាងណា?

ការបាញ់ទម្លាក់បាល់ឡុងចិននិងការបាញ់ទម្លាក់ឧបករណ៍គ្មានមនុស្សបើកបរ៣ដទៃ ទៀតជាបន្តបន្ទាប់មកនេះ បាននាំឱ្យក្តីបារម្ភជុំវិញការប្រឈមមុខរវាងចិនជាមួយនឹងសហរដ្ឋ អាមេរិក។

សហរដ្ឋអាមេរិក​បានថ្លែងថា បាឡុងដែលចិនបានបង្ហោះគឺជាផ្នែកមួយនៃ​ក្រុមធ្វើបាល់ឡុង ចារកម្ម ដែលគេជឿថាចិនបាន​ធ្វើប្រតិបត្តិការ​លើទ្វីបចំនួនប្រាំទូទាំងសកលលោក។ រដ្ឋបាល លោក ចូ បៃដិន បានថ្លែងចោទថា បាល់ឡុងចារកម្ម របស់ចិននោះ គឺបានបង្ហោះដាក់លើប្រ ទេសប្រមាណជាង៤០លើបណ្តាទ្វីបទាំង៥នោះ។ គិតមកត្រឹមថ្ងៃអាទិត្យទី១២កុម្ភៈឆ្នាំ២០២៣, បាល់ឡុងរបស់ប្រទេសចិន មួយនិងវត្ថុបង្ហោះ៣ផ្សេងទៀតដែលគេមិនទាន់បញ្ជាក់អត្ត សញ្ញាណត្រូវបានបាញ់ទម្លាក់ជាបន្តបន្ទាប់ នៅលើដែនអាកាសសហរដ្ឋអាមេរិកនិងប្រទេស កាណាដា។ ការបាញ់ទាំងនេះ ហើយបានធ្វើឱ្យមានក្តីបារម្ភចំពោះការប្រឈមមុខដាក់គ្នារវាង ប្រទេសមហាអំណាចសហរដ្ឋអាមេរិកនិងចិនក្នុងឆ្នាំ២០២៣នេះ។
វត្ថុហោះលើអាកាសចំនួន៤រួចមកហើយត្រូវបានបាញ់ទម្លាក់ ក្នុងនោះបាល់ឡុងដ៏ធំរបស់ ប្រទេស ត្រូវបានបាញ់ដោយយន្តហោះចម្បាំងអាមេរិកលើដែនទឹករដ្ឋ South Carolinaកាលពី ថ្ងៃទី៤កុម្ភៈ។ ក្រោយមកវត្ថុហោះលើអាកាស២ទៀតដែលមានទំហំតូចជាបាល់ឡុងបាញ់ លើកទី១ ក៏ត្រូវបានបាញ់ទម្លាក់លើរដ្ឋអាឡាស្កាសហរដ្ឋអាមេរិកនៅថ្ងៃទី១០កុម្ភៈ, និងលើទឹក ដីនៃប្រទេសកាណាដានៅថ្ងៃទី១១កុម្ភៈ ជាបន្តបន្ទាប់Éនិងវត្ថុហោះគ្មានមនុស្សបើកមួយទៀត ត្រូវបានបាញ់ទម្លាក់នៅថ្ងៃទី១២កុម្ភៈ លើទន្លេ Huron នៃរដ្ឋមីឈីហ្គែនសហរដ្ឋអាមេរិក។

វត្ថុហោះលើអាកាសទាំងនេះ សុទ្ធតែត្រូវ បាញ់ទម្លាក់ដោយយន្តហោះចម្បាំងអាមេរិកÉនិង ក្នុងចំណោមវត្ថុដែលបង្ហោះលើអាកាសនោះ រួមមានវត្ថុដែលមានរាង៨ជ្រុងដែលមិនមូល ដូចជាបាល់ឡុងនោះឡើយ។ វត្ថុបង្ហោះលើអាកាសដែលបានបាញ់ទម្លាក់បីចុងក្រោយនេះ មិនមានសេចក្តីរាយការណ៍ថាវាជារបស់ប្រទេសចិននោះឡើយ ហើយវត្ថុហោះទាំងនោះ ត្រូវ គេរាយការណ៍ថា ខ្លះហោះក្នុងកម្ពស់ជាង១២គីឡូ ម៉ែត្រ និង ខ្លះមានកម្ពស់៦គីឡូម៉ែត្រ ដែល គេចាត់ទុកថា អាចជាឧបសគ្គក្នុងចរាចរណ៍តាមផ្លូវអាកាស។

ប្រទេសចិនបាន បដិសេធជាច្រើនដងអំពីការចោទប្រកាន់បាល់ឡុងបង្ហោះដែលធ្វើដំណើរ ខុសគន្លងផ្លូវថាជាបាល់ឡុងចារកម្ម។ ប្រទេសចិនបញ្ជាក់ថាបាល់ឡុងបង្ហោះលើអាកាសនោះ គឺក្នុងបំណងការស្រាវជ្រាវអាកាសធាតុដើម្បីបំរើមនុស្សជាតិតែប៉ុណ្ណោះ។ ប្រទេសចិន បាន ស្នើសហរដ្ឋអាមេរិកសុំបញ្ជូនបំណែក បាល់ឡុងដែលសហរដ្ឋអាមេរិកកម្ទេចនោះ ផ្តល់មកឱ្យ ប្រទេសចិនវិញផង ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធ។

ឧត្តមសេនីយ៍ផ្នែកកងទ័ពអាកាសម្នាក់របស់សហរដ្ឋអាមេរិកលោក Glen David VanHerck ត្រូវបានប៊ីប៊ីស៊ីដកស្រង់សម្តីដែលនិយាយថា គេនឹងទុកឱ្យក្រុមអ្នកស្រាវជ្រាវនានាធ្វើការវាយ តម្លៃវិញថា តើការបាញ់ទម្លាក់យានដែលគ្មានមនុស្សបើកបរទាំង៤នោះ ជាឧបករណ៍បំរើអ្វី ដោយពិតប្រាកដ។ ប៊ីប៊ីស៊ី បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ដែលនិយាយថា វត្ថុបង្ហោះ ៣ ចុងក្រោយដែលទើបបាញ់ទម្លាក់នេះ ទំនងជាបាល់ឡុងស្រាវជ្រាវ អាកាសធាតុ និងមិនមែន ជាបាល់ឡុងប្រើប្រាស់ក្នុងការស៊ើបការណ៍នោះទេ ប៉ុន្តែមន្ត្រីនយោបាយអាមេរិកបានថ្លែង បង្ហាញការសង្ស័យថា វាជាបាល់ឡុងចារកម្មយោធា។ មេដឹកនាំសម្លេងភាគច្រើនព្រឹទ្ធសភា អាមេរិក លោក Chuck Schumer បានថ្លែងថាឧបករណ៍បាញ់ទម្លាក់ទាំងនោះ គឺសុទ្ធតែជា បាល់ឡុងដែលមន្ត្រីសម្ងាត់អាមេរិកជឿថា វាជាបាល់ឡុងដែលប្រើប្រាស់ សម្រាប់ការស៊ើប ការណ៍។ សមាជិកសភាកុងហ្គ្រេសនៃគណបក្សប្រជាធិបតេយ្យលោកស្រី Debbie Dingel ដែលអបអរសាទរចំពោះការបាញ់ទម្លាក់វត្ថុហោះលើកទី៤កាលពីថ្ងៃអាទិត្យនោះ បានថ្លែង ចូលរួមការអំពាវនាវដល់មន្ត្រីសេតវិមាន និងមន្ត្រីយោធាអាមេរិកសូមជួយផ្តល់ព័ត៌មានអំពី រឿងនេះឱ្យបានច្រើនថែមទៀត។ លោកស្រីបានថ្លែងថា គេត្រូវការចង់ដឹងនូវការពិតគឺថាតើវត្ថុ ទាំងនោះមកពីណា មានគោលបំណងអ្វី និងហេតុអ្វីបានជាហ្វេ្រកង់របស់វាកាន់តែតម្លើង?

ការស្វែងរកបំណែកយានដែលបាញ់ទម្លាក់ជាលើកទី២ លើកទី៣ កំពុងតែប្រព្រឹត្តទៅ ក្នុង នោះរួមមានទាំងការចូលរួមពីយន្តហោះឈ្លបស៊ើបការណ៍កាណាដា CP-140 ផងដែរ។ ក្រសួងការពារជាតិអាមេរិកបានថ្លែងថា គេបានធ្វើការងារនេះយ៉ាងជិតស្និទ្ធជាមួយនឹងប៉ូលីស នៃប្រទេសកាណាដា។ ចំណែកការស្វែងរកបំណែកយានបាញ់ទម្លាក់លើកទី៤ នៅលើរដ្ឋ មីឈីហ្គែននោះវិញ ក្រុមយោធាអាមេរិកដែលបំពាក់ដោយសម្លៀកបំពាក់មុជទឹក ដែលបំរុង នឹងចុះក្នុងទន្លេ Huron នោះ ត្រូវបានពន្យាពេលលើការរុករកសិន ដោយសារតែអាកាសធាតុ ត្រជាក់ខ្លាំងពេក។

ពាក់ព័ន្ធនឹងករណីបាល់ឡុងនេះ សមាជិកសភាអាមេរិកពីគណបក្សសាធារណរដ្ឋបានថ្លែង រិះគន់ ដល់រដ្ឋបាលលោក ចូ បៃដិន ចាប់តាំងពីដើមទីនោះមកដោយដាក់សំណួរថា ហេតុអ្វីបានជារដ្ឋបាល លោក ចូ បៃដិន មិនព្រមបាញ់ទម្លាក់វា តាំងពីពេលឃើញដំបូងនោះមក។

ការចាត់វិធានការហិង្សាដាក់លើបាល់ឡុងបង្ហោះលើអាកាសកន្លងមកនេះ បានយកចិត្តទុក ដាក់ផងដែរពីប្រទេសអង់គ្លេស។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានថ្លែង ថា អង់គ្លេសនឹងធ្វើការត្រួតពិនិត្យសាឡើងវិញសន្តិសុខក្រោយពេលដែលហេតុការណ៍កើត ឡើងទាំងនេះលើទឹកដីអាមេរិកនិងប្រទេសកាណាដា។ លោកថាភាពវិវត្តន៍នេះ គឺជាសញ្ញា មួយទៀត នៃរបៀបប្រើរូបភាពគំរាមកំហែងសកលលោកឱ្យកាន់តែអាក្រក់ទៅជាលំដាប់។

ហេតុអ្វីបានសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តយកចិត្តទុកដាក់លើសកម្មភាព ហិង្សាដាក់លើបាល់ឡុង?

តាមពិតការយកចិត្តទុកដាក់នឹងការរក្សាសន្តិសុខប្រឆាំងនឹងការធ្វើចារកម្ម គឺជាលេសដ៏សម ស្របមួយដែលមិនអាចប្រកែកបានឡើយ ប៉ុន្តែក្នុងសម័យជឿនលឿននេះ តើប្រទេសចិននឹង អាចប្រើប្រាស់វិធីដែលគេចាត់ទុកជាវិធីចាស់គម្រិលនេះដែរឬទេ? សេចក្តីរាយការណ៍របស់ ក្រុមអ្នកតាមដានសភាពការណ៍យោធានានាក៏បានសរសេរដាក់ចេញនូវសំណួរនេះដូចគ្នា ដោយបញ្ជាក់ថា ក្នុងសម័យជឿនលឿននេះទាំងចិន ទាំងសហរដ្ឋអាមេរិក និងប្រទេសដែល មានបច្ចេកវិទ្យាជឿនលឿននោះ គេប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបដើម្បីធ្វើការតាមដាន សកម្មភាពសត្រូវដែលគេអាចថតទិដ្ឋភាពច្បាស់លាស់មិនអាចប្រកែកបានតាមរយៈផ្កាយ រណបពីលើអាកាស នោះមិនមែនការប្រើវិធីបង្ហោះបាល់ឡុងនោះឡើយ។

ចំណែកការប្រើប្រាស់បាល់ឡុងជាមួយការចោទប្រកាន់ថា ជាទង្វើចារកម្មយោធានេះ ត្រូវអ្នក វិភាគខ្លះសង្ស័យថា នឹងមានគោលបំណងផ្សេងទៅវិញ។

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចក្នុងឆ្នាំ២០២៣នេះ កំពុងផ្តោតការវាយផ្តាច់ព្រ័ត្រ ជម្រុញអ៊ុយក្រែនលើការយកឈ្នះរុស្ស៊ី ដែលនោះគឺជាគម្រោងដ៏ធំបង្អស់ និងជាគម្រោងដែល សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិនចង់ឱ្យប្រទេសណាមួយអាចជួយរុស្ស៊ី ដូចជាប្រទេសចិន នោះជាដើម។ ដើម្បីរារាំងប្រទេសចិន ក្រុមអ្នកវិភាគបាននិយាយថា គឺមានតែវិធីដាក់កិច្ចការ Homework ឱ្យប្រទេសចិនជាប់រវល់ ដើម្បីមិនអាចឱ្យចិនងាកទៅរកការជួយរុស្ស៊ីបាន ។

កិច្ចការ Homework នោះ ធ្លាប់បានដាក់ចេញលើកទី១ តាមរយៈសម្តីលើកឡើងរបស់នាយ ឧត្តមសេនីយ៍កងទ័ពជើងអាកាសម្នាក់ លោក Mike Minihan ដែលបានថ្លែងថា លោកជឿថា សហរដ្ឋអាមេរិក​នឹងអាច​ធ្វើសង្គ្រាមជាមួយនឹង​ប្រទេស​ចិននៅក្នុងឆ្នាំ២០២៥ ដែលការនិយាយ នោះ ត្រូវបានគេទាញពាក់ព័ន្ធលើបញ្ហាកោះតៃវ៉ាន់។ បើសិនជាចិនអាចជាប់រវល់នឹងកិច្ចការ រៀបចំរឿងតៃវ៉ាន់នោះ គឺជាការកាត់បន្ថយមួយដោយមិនឱ្យចិនអាចមានឳកាសជួយរុស្ស៊ី បាន ឡើយ។ ចំណែករឿងសង្គ្រាមបាល់ឡុងនេះ ត្រូវគេចាត់ទុកថាជាកិច្ចការ Homework ទី២ ឱ្យ ប្រទេសចិនជាដដែល ដើម្បីបន្ថែមកិច្ចការឱ្យចិនកាន់តែរវល់មមាញឹក ខណៈដែលការត្រៀម វាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែននៅសមរភូមិលើទឹកដីអ៊ុយក្រែនភាគខាងកើតនោះ នឹង ត្រៀមធ្វើក្នុងនិទាឃរដូវខាងមុខនេះហើយ។ សម្ភារៈសឹកធុនធ្ងន់និងការត្រៀមផ្តល់ឧបករណ៍យោធាដទៃទៀត ដើម្បីឱ្យអ៊ុយក្រែនយកឈ្នះ លើសមរភូមិបណ្តេញរុស្ស៊ីនោះ ត្រូវបានគេរៀបចំជាបណ្តើរសម្រាប់យុទ្ធនាការវាយលុករដូវ ផ្ការីក បន្ទាប់ពីយុទ្ធវិធីប្រើប្រាស់រដូវរងាដើម្បីបង្ខំអ៊ុយក្រែនចុះញ៉មនោះ នឹងមិនអាចយកជ័យ ជំនះបានឡើយ។ ដូច្នេះការប្រយុទ្ធក្នុងទ្រង់ទ្រាយធំក្នុងរដូវផ្ការីកខាងមុខនេះទេ ដែលជា គម្រោងដ៏ធំរបស់សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តÉចំណែករឿងសង្គ្រាមបាល់ឡុង និង រឿងលើកឡើងថា សហរដ្ឋអាមេរិកនឹងវាយចិនក្នុងឆ្នាំ២០២៥នោះ គឺជាស្នៀតជន្លឆ្វេង វាយ ខាងស្តាំ តែប៉ុណ្ណោះ៕