(ហុងកុង)៖ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក (USGS) បានឲ្យដឹងថា មានការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារកោះ Kermadec របស់ប្រទេសនូវែលសេឡង់ នៅវេលាម៉ោង ៩៖១៨នាទី (ម៉ោងក្នុងតំបន់) នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​។

ទីភ្នាក់ងារបានគូសបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីត្រូវបានកំណត់ដំបូងថា មានជម្រៅ ៣៧៤.០៣៣គីឡូម៉ែត្រ រយៈទទឹង ២៩.៥២១៨ដឺក្រេខាងត្បូង និងរយៈបណ្តោយ ១៧៧.៩៧២៧ដឺក្រេខាងលិច៕