(ប៉េកាំង)៖ លោក Xi Jinpingប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធ្វើកំណែទម្រង់និងបើកទូលាយដោយស៊ីជម្រៅបន្ថែមទៀត ព្រមទាំងពង្រឹងកម្លាំងចលករ និងភាពរស់រវើកនៃវដ្ដក្នុងស្រុក និងបរទេស។ ធ្វើកំណែទម្រង់ទីផ្សារឱ្យស៊ីជម្រៅ កសាងប្រព័ន្ធទីផ្សារស្តង់ដារខ្ពស់ និងពន្លឿនការកសាងទីផ្សារជាតិបែបបង្រួបបង្រួម។ កែលម្អប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ ដូចជាការការពារសិទ្ធិអចលនទ្រព្យ ការទទួលបានទីផ្សារ ការប្រកួតប្រជែងដោយយុត្តិធម៌ និងឥណទានសង្គម ពង្រឹងការប្រឆាំងភាពផ្តាច់មុខ និងប្រឆាំងនឹងការប្រកួតប្រជែងអយុត្តិធម៌ គ្រប់គ្រង និងណែនាំការអភិវឌ្ឍមូលធនប្រកបដោយសុខុមាលភាព និងស្របតាមច្បាប់ បង្កើតឱ្យបានល្អនូវបរិយាកាសវិនិយោគសម្រាប់អាជីវកម្មផ្សេងៗ និងបញ្ចេញកម្លាំងរស់រវើកនៃអាជីវកម្មគ្រប់ប្រភេទ។

លើកកម្ពស់ការបើកចំហកម្រិតខ្ពស់ទៅកាន់ពិភពខាងក្រៅ ជំរុញជាលំដាប់នូវការបើកចំហស្ថាប័ននូវច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រង និងស្តង់ដារ និងពង្រឹងសិទ្ធិបញ្ចេញមតិក្នុងវដ្ដអន្តរជាតិ។ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ចូលរួមយ៉ាងសកម្មក្នុងការចរចារច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ជំរុញការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកបែបបើកចំហ ចម្រុះ និងស្ថិរភាព និងបង្កើតលក្ខខណ្ឌដើម្បីសម្រេចបាននូវការផ្សារភ្ជាប់ និងការធ្វើចរាចរនៃធនធានទាំងពីរនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន