(បេរូត)៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សជាង១១០នាក់ បានស្លាប់ក្នុងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានកើតឡើងនៅចំណុចកណ្តាលនៃភាគអាគ្នេយ៍ប្រទេសតួកគី ក្បែរព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករងរបួសមានចំនួន ៥១៦នាក់នាក់ និងស្លាប់ចំនួន ១១១នាក់ ត្រូវបានកត់ត្រានៅក្នុងខេត្តអាឡិបប៉ូ (Aleppo) ឡាតាគៀ (Latakia) ហាម៉ា (Hama) និងតាទូស (Tartus)។ មុននេះ មន្ទីរពេទ្យក្នុងស្រុកមួយបានប្រាប់ AFP ថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់នៅក្នុងតំបន់ភាគខាងជើងដែលគ្រប់គ្រងដោយក្រុមគាំទ្រដោយតួកគី នាំឲ្យចំនួនកើនឡើងដល់១១៩នាក់។

គួរបញ្ជាក់ថា ការរញ្ជួយដីដ៏ខ្លាំងក្លាខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យដួលរលំអគារហើយអ្នកស្រុកជាច្រើនត្រូវបានជម្លៀស ខណៈការរញ្ជួយនេះក៏ត្រូវបានគេមានអារម្មណ៍ក្នុងប្រទេសស៉ីប លីបង់ និងស៊ីរី ផងដែរ៕