(អង់ការ៉ា)៖ ក្រុមមន្ត្រីតួកគីបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងប្រទេសតួកគី បានកើនឡើងដល់ចំនួន ៥៣នាក់ ក្នុងគ្រោះរញ្ជួយដី៧.៨រ៉ិចទ័រ ដែលបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេស នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មនុស្ស ២៣នាក់បានស្លាប់ នៅក្នុងខេត្តម៉ាតឡាតយ៉ា (Malatya) ១៧នាក់នៅខេត្តអូហ្វា (Urfa) ៧នាក់នៅខេត្តអូស្មានីយី (Osmaniye) និង៦នាក់នៅខេត្តឌីយ៉ាបាគៀ (Diyarbakir) ដោយចំនួនអ្នកស្លាប់រំពឹងថានឹងកើនឡើងខ្ពស់ ដោយសារតែការខូចខាតយ៉ាងខ្លាំង។

គួរបញ្ជាក់ថា កាកបាទក្រហមតួកគីកំពុងកៀងគរធនធាន ដើម្បីជួយដល់តំបន់រងគ្រោះ និងបានជំរុញឲ្យប្រជាជនចាកចេញពីផ្ទះដែលរងការខូចខាត៕