(បេរូត)៖ យ៉ាងហោចណាស់មនុស្សចំនួន ៤២នាក់បានស្លាប់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរី ខណៈដែលអគារជាច្រើនបានដួលរលំបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ មានប្រភពមកពីប្រទេសតួកគី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ដោយដកស្រង់សម្តីរបស់មន្ត្រីក្រសួងសុខាភិបាល ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា លទ្ធផលនៃការរញ្ជួយដីនៅក្នុងចំនួនបឋម គឺមានអ្នកស្លាប់ចំនួន ៤២នាក់ និងរបួសចំនួន ២០០នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង អាឡិបប៉ូ (Aleppo) ទីក្រុងហាម៉ា (Hama) និងទីក្រុងឡាតាគៀ (Latakia)។

គួរបញ្ជាក់ថា ចំនួនខាងលើនេះទំនងជាកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត៕