(បេរូត)៖ យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ នៅភាគខាងជើងប្រទេសស៊ីរី បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលមានប្រភពមកពីប្រទេសតួកគី ហើយត្រូវបានរញ្ជួយនៅទូទាំងប្រទេសជិតខាង នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពនៅមន្ទីរពេទ្យក្នុងតំបន់បានប្រាប់ AFP ថា មនុស្សចំនួន ៨នាក់បានស្លាប់ នៅក្នុងតំបន់អាហ្សាស់ (Azaz) និងអាល់បាប (al-Bab) ដោយចំនួននេះទំនងជាកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីតួកគី មនុស្ស១៥នាក់ បានស្លាប់ខណៈចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ ដោយសារតែអគារជាច្រើនត្រូវបានបំផ្លាញ។កាកបាទក្រហមតួកគីកំពុងកៀងគរធនធានសម្រាប់ជួយដល់តំបន់រងគ្រោះ៕