(អ៉ីស្លាម៉ាបាដ)៖ អតីតប្រធានាធិបតីប៉ាគីស្ថាន លោក ពែរវ៉េ មូសារ៉ាហ្វ (Pervez Musharraf) បានទទួលមរណភាពហើយ ក្នុងអាយុ ៧៩ឆ្នាំ ក្រោយមានជំងឺរុំារ៉ៃអស់រយៈពេល ជាច្រើនឆ្នាំមកនេះ ដោយសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងទីក្រុងឌូបៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយយោធាប៉ាគីស្ថាន លោក ពែរវ៉េ មូសារ៉ាហ្វ មានជំងឺម្យ៉ាងដែលគេហៅថា អាមីឡូអ៉ីតដូស៊ីស (amyloidosis) ដែលជាជំងឺដ៏កម្រមួយបង្កឱ្យសរីរាង្គរបួសធ្ងន់ធ្ងរ ឬខូចតែម្ដង។

កើតនៅឆ្នាំ១៩៤៣ ក្នុងទីក្រុងញូវដេលី លោក មូសារ៉ាហ្វ បានចូលរួមក្នុងជួរកងទ័ពប៉ាគីស្ថាន នៅអាយុ១៨ឆ្នាំ ហើយត្រូវបានដំឡើងតំណែងជាឧត្ដមសេនីយ៍ផ្កាយ ៤ ដោយ លោកអតីតនាយករដ្ឋមន្ត្រី ណាវ៉ា សារីហ្វ និងជាប្រមុខកងទ័ពប៉ាគីស្ថាននៅឆ្នាំ១៩៩៨។ នៅឆ្នាំ១៩៩៩ លោក មូសារ៉ាហ្វ បានធ្វើរដ្ឋប្រហារយោធាដ៏បង្ហូរឈាមមួយ ដើម្បីដណ្ដើមអំណាច ហើយរហូតដល់ឆ្នាំ២០០៨ ទើបលោកលាលែងចេញពីតំណែង ខណៈប្រឈមមុខនឹងនីតិវិធីទម្លាក់ចេញពីតំណែង៕