(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ បាននិយាយថាការបញ្ជូនអាវុធទំនើបៗបន្ថែមរបស់សហរដ្ឋអាមេរិក ឱ្យអ៊ុយក្រែន នឹងមានតែបង្កើនការសងសឹក ពីសំណាក់រុស្ស៉ីតែប៉ុណ្ណោះ ដែលនេះមានន័យថាអ៊ុយក្រែនទាំងមូលអាចនឹងត្រូវឆេះខ្ទេចនៅក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រី ណាដាណា ហ្វ្រីដ្រីសុន (Nadana Fridrikhson) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរដោយលោកស្រី Fridrikhson ថាតើការបញ្ជូនអា​វុធរយៈចម្ងាយពីសហរដ្ឋអាមេរិកឱ្យអ៊ុយក្រែន អាចនឹងបង្ខំឱ្យរុស្ស៉ីត្រឡប់ទៅរកកិច្ចចរចាជាមួយ ទីក្រុងកៀវ វិញដែរឬក៏យ៉ាងណា? លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «ទឹកដីអ៊ុយក្រែនទាំងអស់ដែលកំពុង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងកៀវ នឹងត្រូវឆេះខ្ទេច»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ម៉េដវេដេវ កើតមានឡើងកាលពីថ្ងៃសុក្រកន្លងទៅនេះ បានប្រកាសបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់ ជំនួយយោធាថ្មីទំហំ ២.១៧៥ពាន់លានដុល្លារ៕