(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង៖ សមយុទ្ធយោធារបស់អាមេរិក គំរាមកំហែងប្រែក្លាយតំបន់ឧបទ្វីបកូរ៉េ ទៅជាឃ្លាំងអាវុធដ៏សម្បើមមួយ

២៖ រុស្ស៉ី ព្រមានអ៉ីស្រាអែល ប្រឆាំងនឹងផែនការផ្ដល់អាវុធឱ្យអ៊ុយក្រែន


៣៖ ឥណ្ឌា បង្កើនកញ្ចប់ថវិកាយោធាដល់ ៧២.៦ពាន់លានដុល្លារ ចំពោះមុខភាពតានតឹងជាមួយចិន

៤៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN ដើមកំណើតឥណ្ឌា លោកស្រី Nikki Haley នឹងត្រូវប្រជែងជាមួយលោក ត្រាំ ដើម្បីក្លាយបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ

៥៖ ហ្វីលីពីនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ មូលដ្ឋានយោធារបស់ខ្លួនប៉ុន្មានកន្លែងបន្ថែមទៀត

៦៖ អ៉ីរ៉ង់ចោទអ៉ីស្រាអែលនៅពីក្រោយ ការវាយប្រហារលើរោងចក្រយោធា និងប្តេជ្ញាសងសឹក