(ប៉េកាំង)៖ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោក Hoekstra ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសហូឡង់ លោក Faisal រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងលោក Cafiero រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន។

នៅថ្ងៃទី ៣០ ខែមករា រដ្ឋមន្ត្រីការបរទេសចិនលោកQin Gang រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទ ដោយឡែកពីគ្នាជាមួយលោក Hoekstraឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសហូឡង់ លោក Faisal រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងលោក Cafiero រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន។

លោក Qin Gang បានលើកឡើងថា ប្រទេសចិនរំពឹងអាចពួតដៃគ្នាជាមួយប្រទេសហូឡង់ ធ្វើការខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់ជាន់ថ្នាក់ ក្នុងន័យធ្វើឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងចិននិងហូឡង់ដែលមានលក្ខណៈបើកចំហ និងប្រាកដប្រជាទទួលបានវឌ្ឍនភាពថ្មីឥតឈប់ឈរ ។

ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហូឡង់ក្នុងវិស័យពហុភាគីដូចជាការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមគ្នារក្សាបរិយាកាសពាណិជ្ជកម្មអន្តរជាតិដែលបើកចំហតែមិនមែនការបែកបាក់គ្នា និងមានរបៀបរៀបរយតែមិនមែនភាពចលាចល។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី បានសម្តែងនូវឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនិងគ្រប់ស្រទាប់ជាន់ថ្នាក់ជាមួយប្រទេសចិន រួមគ្នាអនុវត្តគំនិតឯកភាពដ៏សំខាន់របស់មេដឹកនាំ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់។ ប្រទេសចិននិងហូឡង់ក៏បានផ្លាស់ប្តូរមតិយោបល់អំពី ការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកបំពុលនុយក្លេអ៊ែរចូល ទៅក្នុងមហាសមុទ្រផងដែរ។គ្រប់ភាគីបានឯកភាពគ្នាថា ទង្វើនេះគឺពាក់ព័ន្ធដល់សុខភាពមនុស្សជាតិ និងបរិស្ថានសមុទ្រ ហើយបានយល់ព្រមបន្តរក្សាទំនាក់ទំនងជាមួយគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន