(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ រុស្ស៉ី៖ ការសន្យាផ្ដល់រថក្រោះ បង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់ NATO ក្នុងសង្រ្គាមអ៊ុយក្រែន

២៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាញ់គ្រាប់រ៉ុក្កែត អ៉ីស្រាអែលសងសឹកដោយការវាយប្រហារតាមផ្លូវអាកាស

៣៖ លោក ចូ បៃដិន ប្រាប់លោក ពូទីន ត្រូវដកកម្លាំងទាហានរុស្ស៊ីវិលចូលក្នុងទឹកដីរបស់ខ្លួនវិញ

៤៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសដាក់ចេញច្បាប់បោះឆ្នោតថ្មី ដែលមានលក្ខណៈតឹងរ៉ឹងខ្លាំង

៥៖ បក្សកាន់អំណាចថៃ តែងតាំងឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វង់ស៊ូវ៉ាន់ ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតនាពេលខាងមុខ

៦៖ អគ្គិភ័យឆាបឆេះព្រះវិហារអាយុកាល១៧៧ឆ្នាំ នៅទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស