(លីប៊ីន)៖ តម្រូវការអុសជាប្រភពឥន្ធនៈជំនួស បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុបនារយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅចំពោះមុខមានភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី ខណៈដែលរដូវរងាខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

បាតុភូតនេះបានជំរុញឲ្យមនុស្សមួយចំនួន បង្ហាញការព្រួយបារម្ភអំពីអនាគតនៃព្រៃឈើនៅអឺរ៉ុប ដែលជាតំបន់ព្រៃឈើច្រើនបំផុតក្នុងពិភពលោក និងជាជម្រកនៃជីវចម្រុះភាគច្រើននៃភពផែនដី។

សហភាពអឺរ៉ុបបានជាប់គាំងក្នុងវិបត្តិថាមពលអស់ជាច្រើនខែជាមួយនឹងផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលនាំឱ្យមានការប្រែប្រួលយ៉ាងខ្លាំងលើតម្លៃថាមពល៕