Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​វៀតណាម គ្រោះថ្នាក់​ចរាចរណ៍បាន​សម្លាប់​មនុស្សចំនួន ៨៩​នាក់

26-01-2023 20:48

(ហាណូយ)៖ នាយកដ្ឋាននគរបាលចរាចរណ៍របស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ១៥២ករណី ដោយបានសម្លាប់មនុស្ស៨៩នាក់ និង១១១នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

ទោះជាយ៉ាងណានាយកដ្ឋានបានបញ្ជាក់បន្ថែមថា ចំនួននៃគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក០៧ថ្ងៃ បានថយចុះ ៧ភាគរយ ខណៈករណីស្លាប់បានថយចុះ ៣ភាគរយ។ ប៉ុន្តែចំនួនអ្នករងរបួសបានកើនឡើងជិត ៨ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលនេះបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍សរុបនៅក្នុងប្រទេវៀតណាមមានចំនួន ១១,៤៤៨ករណីបានកើតឡើងក្នុងឆ្នាំ២០២២ ដែលបានសម្លាប់មនុស្សចំនួន ៦,៣៦៤នាក់ របួសធ្ងន់ចំនួន ៤,២១៥នាក់ និងរបួសស្រាលចំនួន ៣,៦១៣នាក់៕