(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលជប៉ុននឹងតែងតាំងអ្នកស្នងតំណែងពីប្រធានធនាគារជប៉ុន លោក Haruhiko Kuroda ដែលផុតអាណត្តិនៅក្នុងខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Kishida បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយថា ប្រធានធនាគារកណ្តាលជប៉ុន លោក Kuroda ដែលបានកាន់តំណែងយូរជាងគេនឹងចាកចេញក្នុងខែមេសាខាងមុខនេះ ក្រោយផុតអាណត្តិ ហើយអ្នកថ្មីនឹងឡើងមកជំនួស។

គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់ប្រទេសជប៉ុន ប្រធាន និងអនុប្រធានពីររូបនៃធនាគារកណ្តាលជប៉ុន ត្រូវបានតែងតាំងដោយទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីទទួលបានការយល់ព្រមពីសភា។

លោក Kuroda ដែលបានធ្វើជាប្រធានធនាគារកណ្តាលចាប់តាំងពីឆ្នាំ២០១៣ នឹងផុតអាណត្តិនៅថ្ងៃទី០៨ ខែមេសា ខណៈដែលអនុប្រធានទាំងពីររបស់លោក នឹងផុតអាណត្តិនៅថ្ងៃទី១៩ ខែមីនា៕