(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន នៃបណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN។

ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន CGTN លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា ខ្ញុំសម្គាល់ឃើញថា ទស្សនៈដ៏មានតម្លៃបំផុតដែល បានលើកឡើងដោយប្រទេសចិន គឺការគោរពពហុភាគីនិយម ពួកយើងគួរតែរួមគ្នាគាំទ្រពហុភាគីនិយម។ ខ្ញុំសម្គាល់ឃើញថាអាមេរិកឡាទីនចាំបាច់ត្រូវធ្វើកិច្ចសន្ទនាជាមួយពិភពលោក ក្នុងឋានៈជាតំបន់មួយ។

ខ្ញុំប្រឆាំងអនុត្តរភាពនិយម ហើយខ្ញុំមិនសង្ឃឹមមានប្រទេសអនុត្តរភាពនៅលើពិភពលោកនោះទេ។ គំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងគោលបំណងជំរុញ ពហុភាគីនិយម គឺគោរពអធិបតេយ្យភាពនិងលក្ខណៈពិសេសនៃប្រទេសនីមួយៗ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការនេះ។ លោក Alberto Fernández បានលើកឡើងទៀតថា អាហ្សង់ទីនគឺជាប្រទេសមានអធិបតេយ្យភាពមួយដែលមានសិទ្ធិបង្កើតការប្រាស្រ័យទាក់ទងជាមួយប្រទេសដែលអាហ្សង់ទីនសម្គាល់ឃើញថា ជាប្រទេសមានមេត្រីភាពនិងជាប្រទេស ដែលអាចផ្តល់ឱកាសអភិវឌ្ឍន៍ល្អបំផុត។

សកម្មភាពដែលប្រទេសចិនបានប្រព្រឹត្តិនៅតំបន់អាមេរិកឡាទីនគឺ គោរពក្តីបំណងនិងគោលនយោបាយរបស់យើង។ ជានិច្ចកាល ប្រទេសចិនបានប្រកាន់ខ្ជាប់អាកប្បកិរិយាគោរព ចំពោះអាហ្សង់ទីនជាប់រហូត ខ្ញុំសូមសម្តែងការកោតសរសើរចំពោះការនេះ៕