(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សម្ព័ន្ធមិត្តលោកខាងលិចមិនអាចឯកភាពគ្នា ជុំវិញការផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 ឱ្យទៅអ៊ុយក្រែន

២៖ អ៊ុយក្រែនប្រាប់សម្ព័ន្ធមិត្តលោកខាងលិច «គិតគូរឲ្យបានឆាប់រហ័សលើការគាំទ្រផ្នែកយោធា» សម្រាប់ទីក្រុងកៀវ

៣៖ ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ត្រូវសហដ្ឋអាមេរិកប្រកាសចាត់ទុកជា «ក្រុមឧក្រិដ្ឋជន»

៤៖ លោក ម៉ាក្រុង ប្រកាសបង្កើនកញ្ចប់ថវិកាយោធាបារាំង ៤០ភាគរយ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ

៥៖ តួកគីលុបចោលគម្រោងទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិស៊ុយអែត

៦៖ រដ្ឋមន្រ្តីការបរទេសអាមេរិកមើលឃើញថា ភាពតានតឹងជាមួយចិនហាក់ថយចុះ ខណៈលោកត្រូវទៅបំពេញទស្សនកិច្ចនៅប៉េកាំង នាខែក្រោយ