(ប៉េកាំង)៖ រដូវកាល Dahan បានមកដល់ហើយ ។ ថ្ងៃស្អែកជាថ្ងៃដាច់ឆ្នាំ រដូវកាល Dahan គឺជារដូវកាលចុងក្រោយក្នុងរដូវកាលចំនួន ២៤។

រដូវកាល Dahan មានសញ្ញាចំនួន ៣ ៖ សញ្ញាទី ១ គឺ នៅក្នុងអាកាសធាតុរងារ មេមាន់ចាប់ដឹងពីនិទាឃរដូវ ទើបចាប់ផ្តើមញាស់។
សញ្ញាទី ២៖ សត្វស្ទាំងនិងសត្វស្លាបផ្សេងទៀតហើរលើមេឃ ស្វែងរកចាប់សត្វជាចំណីអាហារយ៉ាងលឿន ដើម្បីបំពេញថាមពលប្រឆាំងនឹងរដូវរងា ។ សញ្ញាទី ៣៖ ទឹកកកក្នុងទឹកគឺក្រាស់ និងរឹង។
ពាក្យរដូវកាលចំនួន ២៤ ឆ្លុះបញ្ចាំងពីការយល់ដឹងរបស់មនុស្សបុរាណអំពីការផ្លាស់ប្តូរអាកាសធាតុនិងបាតុភូត ដែលជាផលិតផលនៃអរិយធម៌កសិកម្មបុរាណ ក៏បង្ហាញពីប្រាជ្ញារបស់មនុស្សបុរាណក្នុងការយល់ដឹង អំពីការប្រែប្រួលនៃរដូវកាលនិងគោរពតាមច្បាប់ធម្មជាតិផងដែរ ។

បន្ទាប់ពីរដូវកាល Dahan ផុតទៅគឺជាឆ្នាំថ្មីប្រពៃណីចិន រដូវកាល Dahan មកដល់ហើយ ឆ្នាំថ្មីក៏ឈានចូលមកដល់
រដូវកាល Dahan គឺជារដូវកាលចុងក្រោយនៃឆ្នាំ ហើយថ្ងៃស្អែកជាថ្ងៃដាច់ឆ្នាំ។ អ្នកខ្លះកំពុងធ្វើដំណើរទៅផ្ទះ អ្នកខ្លះរវល់បោសធូលី អ្នកខ្លះសម្អាតរបស់របរ អ្នកខ្លះរុះរើរបស់ចាស់ៗចេញ ហើយអ្នកខ្លះទៀតរៀបចំឥវ៉ាន់ចូលឆ្នាំថ្មីប្រពៃណីចិន...
រដូវកាល Dahan នៅតែត្រជាក់ខ្លាំង ប៉ុន្តែជំហាននៃរដូវនិទាឃរដូវកំពុងខិតជិតមកដល់បន្តិចម្តងៗ
រដូវកាល Dahan មានទំនៀមទម្លាប់ខុសៗគ្នានៅគ្រប់កន្លែង ៖ នៅក្រុង Foshan ខេត្ត Guangdong ប្រជាជននាំគ្នាដាំបាយដំណើបដាក់ក្នុងឆ្នាំងដីឥដ្ឋ ដើម្បីរក្សាកំដៅ និងប៉ូវកម្លាំងពេលអាកាសធាតុត្រជាក់ ។
នៅតំបន់ខ្លះក្រុងប៉េកាំង មានទំនៀមទម្លាប់ទទួលទាននំត្រជាក់ ដែលបង្កប់ន័យថាសុខសប្បាយ និងរាសីឡើងខ្ពស់ត្រដែតជារៀងរាល់ឆ្នាំ ៕

វិទ្យុមិត្តភាពកម្ពុជាចិន