(ប៉េកាំង)៖ ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមករា កិច្ចប្រជុំលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ខេត្តJiangsuបានបើកធ្វើនៅទីក្រុងNanjing កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៃសភាពតំណាង ប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ខេត្តJiangsu លោកXi Jinpingបេក្ខភាពតំណាងដែលត្រូវបានលើក ឈ្មោះដោយគណៈកម្មាធិការមជ្ឈិមចិនបានឈរឈ្មោះនៅខេត្តJiangsu បានជាប់ឆ្នោតជាឯកច្ឆ័ន្ទជាតំណាងរាស្ត្រ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។

តំណាងបានលើកឡើងថា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានជាប់ឆ្នោតជាឯកច័្ឆន្ទជាតំណាងរាស្ត្រនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នេះបានបង្ហាញពីការគាំទ្រដោយស្មោះស្ម័គ្រ របស់ប្រជាជនខេត្តចំនួនជាង៨៥លាននាក់ ហើយបានប្រមូលផ្តុំនូវជំនឿចិត្តដ៏រឹងមាំ របស់ប្រជាជន១៤០០លាននាក់នៃជនជាតិនានានៅប្រទេសចិន ក្នុងការខិតខំត្រួសត្រាយអនាគតដ៏ល្អបវរ ក្រោមការដឹកនាំរបស់លោកXi Jinping៕

វិទ្យុមិត្តភាពកម្ពុជាចិន