(ប៉េកាំង)៖ ថ្ងៃទី១៩ ខែមករា ប្រទេសចិនបានអនុវត្តវិធានការ “ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"ចំពោះវីរុសកូវីដ១៩ រយៈពេល១១ថ្ងៃរួចហើយ ។ គណៈកម្មាធិការជាតិសុខាភិបាលចិនបានឧទ្ទេសនាមថា នៅខេត្តនានានៃប្រទេសចិន កម្រិតខ្ពស់បំផុតនៃចំនួនករណីឈឺធ្ងន់នៅផ្នែកមើលជំងឺនិង បន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបានឆ្លងផុតរលកខ្ពស់រួចហើយ ។ ប្រការនេះធ្វើឱ្យប្រជាជនចិនអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនដោយស្ងប់ចិត្ត ។ នេះគឺអាស្រ័យលើប្រទេសចិន បានបង្ការជំងឺកូវីដ១៩តាមបែបវិទ្យាសាស្ត្រនិងចំគោលដៅផង ហើយក៏ជាសក្សីនៃសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងរយៈពេលបីឆ្នាំមក រដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងដោយពេញទំហឹង ដើម្បីគាំពារសុវត្តិភាពអាយុជីវិតនិងសុខភាព របស់ប្រជាជនចិនគ្រប់រូប ។ ក្នុងនាមជាប្រទេសធំដែលមានប្រជាជនចំនួន ១ពាន់៤រយលាននាក់ ប្រការនេះក៏ជាការរួមចំណែកយ៉ាងសកម្មដល់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល ។
ក្នុងរយៈពេលបីឆ្នាំមក ប្រទេសចិនបានចែករំលែកព័ត៌មានអំពីជំងឺកូវីដ១៩ ជាមួយសហគមន៍អន្តរជាតិប្រកបដោយភាពបើកចំហ និងមានតម្លាភាព ហើយបានផ្តល់ទីសំអាងវិទ្យាសាស្ត្រដល់ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាសិក្សាស្រាវជ្រាវវ៉ាក់សាំងនិងថ្នាំធ្វើតេស្ត ។

គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនលើសពី២ពាន់២រយលានដូសដល់ ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៥០ បានផ្តល់សម្ភារៈទប់ទល់នឹងជំងឺកូវីដ១៩ចំនួនរាប់សែនលានគ្រឿង ដល់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន១៥ ក៏ដូចជាបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន ៣៨ក្រុមទៅកាន់ប្រទេសចំនួន៣៤ ទៀតផង ។ នេះជាសកម្មភាពជាក់ស្តែងរបស់ប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩សកល និងជំរុញការបង្កើតសហគមន៍រួមសុខភាពរបស់មនុស្សជាតិ ។

បើមើលពីវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនបានដើរតាមផ្លូវដែលអាចបង្ការនិងគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ហើយបានក្លាយជា “ក្បាលម៉ាស៊ីន”នៃការងើបឡើងវិញសេដ្ឋកិច្ចសកល ។ មតិមហាជនក្នុងស្រុកនិងអន្តរជាតិសម្គាល់ឃើញជាទូទៅថា ឆ្នាំនេះ ដំណើរសេដ្ឋកិច្ចរបស់ចិនមានសង្ឃឹមកើនឡើងជាទូទៅ ។ ធនាគារវិនិយោគនិងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសជាច្រើន បាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ។

ក្នុងរយៈពេលបីឆ្នាំមក ប្រឈមនឹងការវាយប្រហារពីជំងឺកូវីដ១៩ និងការងើបឡើងវិញនូវឯកតោភាគីនិយមនិងការពារនិយាម ប្រទេសចិនបានពង្រីកការបើកទូលាយយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់សកល ។
ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រយៈពេល៣ឆ្នាំ ពិភពលោកសុទ្ធតែមើលឃើញយ៉ាងច្បាស់ ពីការរួមចំណែករបស់ចិន ។ មិនថាអ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន វាយប្រហារនិងមួលបង្កាច់ប្រទេសចិនយ៉ាងណាក៏ដោយ ក៏មិនអាចបំបិទការពិតជាក់ស្តែងនោះទេ ។

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩សកលនៅមិនទាន់បញ្ចប់នៅឡើយទេ បណ្តាប្រទេសនានាមានតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទើបអាចដើរចេញផុតពីស្រមោលខ្មៅក្នុងពេលឆាប់ៗ ។ ប្រទេសចិនដែលបាននិងកំពុងស្តារឡើងវិញឥតឈប់ឈរ នឹងជំរុញការទប់ទល់នឹងជំងឺកូវីដ១៩ដោយសាមគ្គីគ្នាជាបន្តបន្ទាប់ ដើម្បីរួមចំណែករបស់ចិនក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ៕

វិទ្យុមិត្តភាពកម្ពុជាចិន